អ្នកចាត់ការរបស់ក្លឹប Southamptonលោក Ronald Koemanនិងលោក Manuel Pellegriniដែលជាអ្នកចាត់ការរបស់ក្លឹបMan Cityបានធ្វើការច្រានចោលទាំងស្រុងចំពោះអំណះអំណាងរបស់អ្នកចាត់ការក្លឹប Chelseaលោក Jose Mourinhoថា ក្រុមអាជ្ញាកណ្តាលនៅក្របខណ្ឌបាល់ទាត់ Premier Leagueមាននូវរបៀបវារៈមួយប្រឆាំងនឹងក្រុមរបស់គាត់។
គួរឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ម្នាក់នេះ បានអះអាងថា មាននូវការរួមគំនិតគ្នា និងការព្យាបាទមកលើក្រុមរបស់គាត់ ក្រោយពីកីឡាករ Cesc Fabregasទទួលបានការព្រមានកាតលឿង ដោយអាជ្ញាកណ្តាលបានចោទថា កីឡាករអេស្ប៉ាញម្នាក់នេះ លេងមានពុតត្បុតរួចមកនោះ អំឡុងការទាត់ស្មើ១-១ជាមួយក្រុម Southamptonកាលពីថ្ងៃអាទិត្យ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Koeman បាននិយាយទទួលស្គាល់ថា អាជ្ញាកណ្តាល Anthony Taylor គួរតែផ្តល់បាល់ប៉េណាល់ទី សម្រាប់កំហុសរបស់កីឡាករ Matt Targettលើកីឡាករ Fabregas ប៉ុន្តែលោកបានអះអាងថា វាមិនមែនជាកំហុសដែលក្លឹបទាំងអស់ជួបប្រទះដូចគ្នានោះទេ។
នៅពេលសួរថាតើអំណះអំណាងរបស់លោក Mourinhoត្រឹមត្រូវឬ? លោក Koeman បាននិយាយថាវាគឺជាអារម្មណ៍របស់គាត់ លោកមិនអាចនិយាយអ្វីបាននោះទេ ប៉ុន្តែលោកមិនគិតថាបែបហ្នឹងនោះទេ ហើយលោកយល់ឃើញថា អាជ្ញាកណ្តាលគឺជាមនុស្សដែលចាំចាប់កំហុស រីឯអ្នករាល់គ្នាវិញគឺជាអ្នកបង្កើតកំហុស។
ដោយឡែក លោក Pellegriniវិញបាននិយាយដែរថា លោកជឿទុកចិត្តលើអាជ្ញាកណ្តាល ហើយយល់ឃើញថាពួកគេបានបំពេញការងារដ៏យុត្តិធម៌ត្រឹមត្រូវមួយ៕
0 Comments