កណ្ដាល ៖ បុរសស្រវឹងស្រាជាប្រចាំពីរនាក់ ត្រូវបានគេប្រទះឃើញចង់.កស្លាប់នៅថ្ងៃតែមួយនៅ ស្រុកពីរផ្សេងគ្នា នៅក្នុងខេត្តកណ្តាល។
ករណីទី១ កើតហេតុនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះឡុង យ៉ា ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។
សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង១៥និង១០នាទីឈ្មោះឡុង យ៉ា បានអង្គុយលេងលើគ្រែក្រោមផ្ទះ ហើយនិយាយជាមួយប្រពន្ធថា ខ្ញុំមិនស្រួលខ្លួន។ ភ្លាមនោះប្រពន្ធក៏ទៅរកទិញថ្នាំពេទ្យ តែដើរមិនទាន់ដល់ផ្ទះលក់ថ្នាំពេទ្យផង ស្រាប់តែអ្នកជិតខាងទូរស័ព្ទប្រាប់ថា ប្ដីគាត់យកខ្សែចង.កជាប់នឹងផ្ទោងសំយាបផ្ទះ។ ពេលនោះអ្នកជិតខាងក៏ស្ទុះទៅកាត់ខ្សែដាក់ចុះមកលើគ្រែ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចផ្នែកជំនាញស្រុក និងប៉ុស្តិ៍កោះខែល បានចុះពិនិត្យសព ឃើញថា ពិតជាបានស្លាប់ដោយសារយកខ្សែនីឡុងចង.កប្រាកដមែន។ ចំណែកក្រុមគ្រួសារបានទទួលស្គាល់ថា ប្ដីមានសតិមិនគ្រប់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន ដោយសារតែមានវិបត្តិស្មារតីនិងផឹកស្រាជាប្រចាំផង។
ករណីមួយទៀត កើតហេតុកាលពីវេលាម៉ោង១៦:០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ដូចគ្នា ស្ថិតក្នុងចម្ការស្វាយរបស់ខ្លួនឯង នៅក្រោយភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ មុត កេត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ បានចង.កនឹងអាវខ្លួនឯងស្លាប់នៅលើមែកស្វាយ កន្លែងកើតហេតុ។
តាមការឲ្យដឹងពីសមត្ថកិច្ចស្រុកកោះធំ និងស្រុកស្អាងបានឲ្យដឹងស្រដៀងគ្នាថា បុរសទាំងនេះជាបុរសដែលញៀនស្រាជាប្រចាំ និងម្នាក់ទៀតមានវិបត្តិស្មារតីផង ទើបដាច់ចិត្តចងកសម្លាប់ខ្លួន។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកោសលវិច័យ រួចប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យរៀងៗខ្លួន៕
ក្នុងមួយថ្ងៃមានមនុស្សចង.កស្លាប់ពីរនាក់នៅក្នុងខេត្តកណ្តាល
0 Comments