ភ្នំពេញ ៖ កម្មការិនីកាត់ដេរម្នាក់បានប៉ុនប៉ងលោតទឹកស្ពានព្រែកសំរោង ប៉ុន្តែពុំបានសម្រេចដោយសារតែមានសមត្ថកិច្ច និងក្រុមគ្រួសារឃាត់ទាន់ពេលវេលា។
ហេតុការណ៍នេះបានកើតឡើងកាលពី៨និង២០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ធីទីណា អាយុ១៨ឆ្នាំ ជាកម្មការិនីនៅរោងចក្រកាត់ដេរព្រីភីស៊ីសខាមបូឌៀកាមិនអិលធីឌី ដែលមានទីតាំងនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងការលោតទឹកសម្លាប់ខ្លួននេះនារីរងគ្រោះពុំបាននិយាយអ្វីទាំងអស់ ពោលគឺគិតតែពីយំប៉ុណ្ណោះ ហើយនគរបាលក៏ធ្វើការអប់រំណែនាំកុំឲ្យនាងគិតខ្លីប៉ងធ្វើអត្តឃាតបែបនេះតទៅទៀត។ ក្រោយមកសមត្ថកិច្ចក៏ប្រគល់នាងឲ្យក្រុមគ្រួសារក៏នាំត្រឡប់ទៅលំនៅដ្ឋានវិញ។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយសម្រាប់ស្ពានព្រែកថ្មីនេះ ដែលមានមនុស្សប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ក្រោយពីធ្វើការសាងសង់អស់រយៈមួយឆ្នាំមកនេះ តែពុំបានសម្រេចឡើយ៕
កម្មការិនីម្នាក់ប៉ងលោតទឹកស្ពានព្រែកសំរោងជាលើកទី១ តែពុំបានសម្រេច
0 Comments