Ad Code

រថយន្ត​ហាយ​ឡែនឌ័​របត់​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​ធូដេ​មួយគ្រឿង ​រងរបួស​ធ្ងន់ធ្ងរ​ពី​នាក់​


ភ្នំពេញ ៖ ម៉ូតូ​ធូ​ដេ​មួយគ្រឿង ត្រូវបាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​របត់​ឆ្លងផ្លូវ​ មិន​ប្រយ័ត្ន​បុក​ពេញ​ទំហឹង កាលពី​វ​លា​ម៉ោង​២១​នឹង​៤៥​នាទី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៥ ត្រង់ចំណុច​ខាងកើត​សាលា​ភូមិ​៦ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ កែង​នឹង​ផ្លូវ​៤៦៤ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​បណ្តាល​ឲ្យ​យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ​ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។

សាក្សី​បានឱ្យដឹងថា ដំបូង​គាត់​បានឃើញ​យុវជន​២​នាក់​ទំនង​ជា​ស្រវឹងស្រា ជិះ​ម៉ូតូ​ធូ​ដេ​ពណ៌​ទឹកប្រាក់​ គ្មាន​ស្លាក​មួយគ្រឿង ជិះ​ឌុប​គ្នា​រេ​ពេញ​ផ្លូវ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ខណៈមកដល់​ចំណុច​ខាងកើត​សាលា​ភូមិ​៦ កែង​នឹង​ផ្លូវ​លេខ​៤៦៤ ស្រាប់​តែ​មាន​រថយន្ត​ហាយ​ឡែន​ឌ័រ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-2637 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា រួច​រថយន្ត​បាន​បត់​ឆ្វេង​ចុះ​តាមផ្លូវ​លេខ​៤៦៤ យ៉ាង​លឿន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​យុវជន​២​នាក់​រងរបួស​ធ្ងន់ធ្ងរ ម្នាក់​បែកក្បាល និង​ម្នាក់ទៀត​បាក់ជើង​ខាងឆ្វេង ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរ​មិត្តភាព ខ្មែរ​សូ​វៀត​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ រួច​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់​គេចខ្លួន​បាត់ស្រមោល​តែម្តង ។
ក្រោយ​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ ​ត្រូវបាន​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង ដើម្បី​ស្វែងរក​រថយន្ត​បង្ក ព្រោះថា​ក្រោយ​បង្កហេតុ​រថយន្ត​នោះ បាន​ធ្លាក់​ស្លាក​លេខ​នៅ​នឹងកន្លែង​កើតហេតុ៕

Post a Comment

0 Comments

Close Menu