ការបាញ់កាំជ្រួចដ៏អធិកអធម បានបំភ្លឺទីក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍ ដោយមានព័ណ៌ចម្រុះឆើតឆាយ នៅលើកំពង់ផែ Victoria Harbour ជាទីក្រុងចិនបន្លឺសូរនៅក្នុងស្ទីលដ៏អស្ចារ្យក្នុងឆ្នាំ២០១៥ ដោយបានធ្វើពិធីសម្រាប់ប្រជាជនរាប់លាននាក់នៅទូទាំងអាស៊ី។
ពីក្រុងញូដេលី ដល់ក្រុងឌូបៃ ក្រុងចូហាន់ណេសបឺក ក្រុងញូវយ៉ក និងក្រុងរីយ៉ូ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក នឹងប្រារព្ធនៅពេលនាឡិកាវាយនៅពាក់កណ្តាលយប់ ដោយបន្លឺសូរសម្លេងបាញ់កាំជ្រួចអបអរឆ្នាំ២០១៥ ជាមួយនិងការប្រគំតន្ត្រី ។
នៅក្រុងហុងកុងមនុស្សរាប់ម៉ឺននាក់កកកុញដើរលំហែនៅក្នុងទីក្រុង មើលការសម្តែងសិល្បៈ បាញ់កាំជ្រួច៨នាទី ក្រោយពីរយៈពេលមួយឆ្នាំ ដែលផ្លូវធ្លាដ៏មមាញឹក ត្រូវបានរាំងស្ទះ ដោយបាតុកម្មស្និទ្ធលទ្ធិប្រជាធិបតេយ្យនៅក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០១៤។
លោកលុយ ហូ (Loui Ho) អាយុ៦០ឆ្នាំនិយាយថា «ខ្ញុំគិតថា ឆ្នាំសន្តិភាពមួយនឹងមានភាពល្អប្រសើរចំពោះមនុស្សគ្រប់គ្នា។
ទីក្រុងដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី បានចាប់ផ្តើមការប្រារព្ធឆ្នាំថ្មីសកលដោយបង្ហាញនូវការបាញ់កាំជ្រួចបំភ្លឺកំពង់ផឺផែ ស៊ីដនី (Sydney Harhour)៕
រឹទ្ធ
0 Comments