Ad Code

ដាល់​៣​ដៃ​មិន​ឆ្អែត​ ទាញ​ដាវ​ដេញ​កាប់​ផ្អើល​ ពេញ​ភូមិ​ដោយសារ​ទាស់​ពាក្យសម្ដី​

កណ្ដាល ៖ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដោយ​ប្រើស​ហិង្សា​ទៅដល់​ស្ត្រី​ម្នាក់ ​កាលពី​ថ្ងៃទី​១១ ​ខែសីហា ​ឆ្នាំ​២០១៥​ វេលា​ម៉ោង​១៩និង៣០​នាទី ​ស្ថិតនៅ​ចំណុច​ផ្ទះ​ជនរង​គ្រោះ​ស្ថិតនៅ​ភូមិ​ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ ​ខេត្តកណ្តាល។


មន្ត្រី​នគរបាល​បាន​ប្រាប់​ថា​ ជនរងគ្រោះ​មានឈ្មោះ​ ប៊ិន​~​ស្រី​ទូច​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ ​ត្រូវ​បង​បង្កើត​មុខរបរ​ជា​កសិករ​រស់​នៅ ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ចំណែក​ជនសង្ស័យ​ឈ្មោះ ​ប៊ិន​ការ​ណាន់​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ ​ការ​ឃាត់ខ្លួន​នេះ​ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​ដាវ​ចំនួន​១​ ដែល​ជន​សង្ស័យ​យក​ទៅ​ដេញ​កាប់​បងស្រី​ខ្លួន​ ដោយ​ដាច់​ថ្នាំញៀន។


មន្ត្រី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​នេះ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​ករណី​គ្រឿងញៀន ​ទៅលើ​ជនសង្ស័យ​ក្រោយមក ​នៅ​កើតហេតុ​ជនរងគ្រោះ​ បាន​ទាស់​ពាក្យ​សម្ដី​នឹង​បងស្រី ​ហើយ​ជនសង្ស័យ​បាន​វាយ​ជនរងគ្រោះ​ជា​បងស្រី​ត្រូវ​៣​ដៃ ​រួច​ក៏​ទាញ​យក​ដាវ​ដេញ​កាប់​ផ្អើល​ពេញ​ភូមិ​តែម្តង។ ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​សមត្ថកិច្ច ​ទើប​ឈាន​ទៅដល់​ការ​ចាប់​ខ្លួន​នាំ​ជន​បង្ក​មក​អធិការដ្ឋាន​ស្រុក ​ដើម្បី​រៀបចំ​សំណុំរឿង​ បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕



ដាល់​៣​ដៃ​មិន​ឆ្អែត​ ទាញ​ដាវ​ដេញ​កាប់​ផ្អើល​ ពេញ​ភូមិ​ដោយសារ​ទាស់​ពាក្យសម្ដី​

Post a Comment

0 Comments

Close Menu