Ad Code

ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា​នឹង​ធ្វើ​ទស្សនកិច្ច​ប្រទេស​ចិន​ និង​បណ្ដា​ប្រទេស​អង្គការ​ OPEC


ប្រធានាធិបតី​របស់​វេណេហ្ស៊ុយអេឡា​ លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា លោក​នឹង​ធ្វើទស្សនកិច្ច​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​របស់​អង្គការ​ OPEC ដែល​មិនបាន​បញ្ជាក់​ច្បាស់​ជាច្រើន​នៅ​ក្នុង​អំឡុង​ពេល​ដំណើរការ​ទស្សនកិច្ច​រយៈពេល​មួយ​សប្ដាហ៍​ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ឡើងវិញ​នូវ​ហិរញ្ញវត្ថុ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ដែល​បាន​ចុះ​ខ្សោយ​ដោយសារ​តម្លៃ​ប្រេងឆៅ​ ដែល​កំពុង​ទម្លាក់​ចុះ។

លោក ម៉ា ឌូរ៉ូ បាន​និយាយនៅក្នុង​អំឡុង​ពេល​ផ្សាយ​តាម​ទូរទស្សន៍​មួយ​ថា «ខ្ញុំនឹង​ចេញ​ដំណើរ​ថ្ងៃនេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​ដ៏​សំខាន់​មួយ​ដើម្បី​ប្រកាន់​យក​គម្រោង​ថ្មី ដោយសារ​តែ​ចំណូល​ដែល​កំពុង​ធ្លាក់​ចុះ​ដែល​ប្រទេស​របស់​ជួប​ប្រទះ»
ការ​ឈប់​សំចត​លើក​ទីមួយ​របស់​លោក​គឺ​នៅ​ប្រទេស​ចិន​ ដែល​បាន​ក្លាយ​ទៅជា​ហិរញ្ញាធិការី​ដ៏​សំខាន់​របស់​ប្រទេស​វេណេហ្ស៊ុយអេឡា​តាមរយៈ កិច្ចព្រមព្រៀង​ជា​ថ្នូរ​នឹង​ប្រាក់​កម្ចី​ ដែល​នៅ​ក្នុង​នោះ​ប្រទេស​​វេណេហ្ស៊ុយអេឡា​ បាន​ទទួល​ប្រាក់សុទ្ធ​មុន​ជា​ថ្នូរ​ទៅ​នឹង​ការ​ផ្គត់ផ្គង់​ប្រេងឆៅ​ និង​ប្រេង​ឥន្ធនៈ។
លោក ម៉ា ឌូរ៉ូ​និយាយថា «ខ្ញុំ​ក៏​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​បណ្ដា​ប្រទេស​អង្គការ​ OPEC ដែរ​ដើម្បី​បន្ត​កិច្ចប្រឹងប្រែង​កំរិត​ខ្ពស់​ ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​មួយ​ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​រើប​ឡើង​វិញ៕
រឹទ្ធ


Post a Comment

0 Comments

Close Menu