ប៉ូលិស ក្រុងញូវយ៉ក បាននាំគ្នាចេញមករាប់ពាន់នាក់នៅថ្ងៃអាទិត្យ ដើម្បីចូលរួមក្នុងពិធីបុណ្យសពមន្ត្រីប៉ូលិសទីពីរក្នុងចំណោមមន្ត្រីប៉ូលិសពីរនាក់ ដែលត្រូវគេធ្វើឃាតកាលពីខែមុននោះ ប៉ុន្តែនៅក្នុងសញ្ញាមួយបង្ហាញឲ្យឃើញថា ភាពតានតឹងនៅគេមានជាមួយនឹងចៅហ្វាយក្រុងលោក ប៊ីលឌើប្លាស្យូ (Biel der Blasio) នោះប៉ូលិសរាប់រយនាក់បែរខ្នងរបស់គេ នៅពេលធ្វើការសសើររបស់លោកនោះ។
ពួកអ្នកនយោបាយពួកមេប៉ូលិស និងពួកអ្នកកាន់ទុកផ្សេងទៀតបានចូលរួមជាមួយសមាជិកគ្រួសារនៅក្នុងផ្ទះបុណ្យសពក្នុងក្រុងប៊្រូកលីន ដើម្បីជាកិត្តិយសចំពោះលោក វេន ជឿនលុយ (Wenjian Liu) ដែលត្រូវបានគេសម្លាប់នៅក្នុងការពួនស្ទាក់វាយមួយ ដែលនាំឲ្យមានការចោទប្រកាន់ថា ចៅហ្វាយក្រុងបានចូលរួមនៅក្នុងបរិយាកាសប្រឆាំងប៉ូលិស។
នៅខាងក្រៅពួកមន្ត្រីប៉ូលិសប្រមូលផ្តុំគ្នាធ្វើការគោរពចំពោះលោក លុយចម្ងាយប្រហែលជិតមួយគីឡូម៉ែត្រនៅតាមបណ្តោយផ្លូវរុក្ខវិថីនៅក្នុងសង្កាត់បេនសិនហាស់ នៃក្រុង បូរ៉ាហ្វ។ នៅពេលលោកឌើ ប្រាស្យូ ចាប់ផ្តើមធ្វើសន្ទរកថារបស់លោក ប៉ូលិសរាប់រយនាក់ បានបែរខ្នងរបស់គេទៅរកអេក្រង់ ដែលកំពុងបញ្ចាំងរូបភាពរបស់លោក ទោះបីជាស្នងការប៉ូលិសក្រុងលោក ប៊ីល ប្រាត ថឹន (Bill Bratton) កាលពីពេលថ្មីៗបានសុំអង្វរពួកអ្នកកាន់ទុក្ខឲ្យបង្ហាញភាពអត់ធ្មត់ក៏ដោយ៕
រឹទ្ធ

0 Comments