ប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក អាស់ រ៉ាហ្កានី (Ashvaf Ghani) បាននិយាយនៅក្នុងបទសម្ភាសន៍មួយផ្សាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក ប្រហែលជាចង់ពិនិត្យឡើងវិញនូវកាលបរិច្ឆេទសម្រាប់ការដកកងទ័ពចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលនៅសេសសល់ នៅក្នុងប្រទេសនៅដំណាច់ឆ្នាំ២០១៦។
លោក ហ្កា នី បាននិយាយប្រាប់កម្មវិធី ៦០នាទីរបស់ទូរទស្សន៍ CBS នៅពេលគេសួរអំពីបញ្ហានេះថា «កាលបរិច្ឆេទផ្តោតសំខាន់ទៅលើគោលគំនិត។ ប៉ុន្តែកាលបរិច្ឆេទទាំងឡាយគួរតែមានការប្រកែក»។
«នៅក្នុងករណីនេះភាគីទាំងពីរឬដៃគូជាច្រើន បានធ្វើឲ្យអស់ពីសមត្ថភាពរបស់គេ ដើម្បីសម្រេចគោលដៅ និងការរីកចម្រើនពិតប្រាកដនោះ ពេលនោះគួរតែមានឆន្ទៈដើម្បីពិនិត្យជាថ្មីនូវកាលបរិច្ឆេទមួយ» លោកហ្កានីដែលជាប់ឆ្នោតកាលពីឆ្នាំមុន បាននិយាយបន្ថែម។
នៅពេលគេសួរថា តើលោកបាននិយាយបញ្ហានោះប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ទេនោះ លោក ហ្កានីនិយាយថា «ប្រធានាធិបតី អូបាម៉ា ស្គាល់ខ្ញុំ។ យើងមិនចាំបាច់និយាយប្រាប់គ្នានោះទេ»។
ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក្រសួងការបរទេស និងមន្ទីរប៉ង់លីតាហ្កានពុំមានការអធិប្បាយភ្លាមៗណាមមួយទេ។
ប្រទេសអាហ្វហ្គានីស្ថាន បានទទួលបន្តការទទួលខុសត្រូវទាំងស្រុងនៅថ្ងៃព្រហស្បតិ៍ចំពោះសន្តិសុខពីកងទ័ពប្រយុទ្ធបរទេសដែលកំពុងចាកចេញនោះ៕
រឹទ្ធ

0 Comments