ប្រទេសកូរ៉េខាងជើងនៅថ្ងៃអាទិត្យ បានរិះគន់សហរដ្ឋអាមេរិក ពីបទដាក់ទណ្ឌកម្មប្រឆាំងនឹងពួកមន្ត្រីក្រុងព្យុងយ៉ាង និងអង្គការទាំងឡាយចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទៅលើ Sony Pictures ដែលជាគុណវិបត្តិថ្មីបំផុតពីខ្សែភាពយន្តមួយរបស់ហូលីវូដ ដែលព័ណ៌នា ពីការលបធ្វើឃាតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ( Kim Jong Un) នោះ។
អ្នកនាំពាក្យដែលគេមិនបញ្ចេញឈ្មោះម្នាក់របស់ក្រសួងការបរទេសកូរ៉េខាងជើង បានបដិសេធថា ពុំមានតួនាទីណាមួយនៅក្នុងការប្រព្រឹត្តបទល្មើសប្រឆាំងក្រុមហ៊ុន Sony ទេ ហើយបានចោទប្រកាន់ សហរដ្ឋអាមេរិក បានកកូរកកាយឲ្យមានភាពប្រទូសរ៉ាយដោយគ្មានមូលដ្ឋានចំពោះក្រុងព្យុងយ៉ាង។ អ្នកនាំពាក្យនោះនិយាយថា ទណ្ឌកម្មថ្មីនឹងមិនធ្វើឲ្យមានប្រទេសដែលមានកម្លាំងយោធា១,២លាននាក់ចុះខ្សោយនោះទេ។ អ្នកនាំពាក្យរូបនោះបាននិយាយប្រាប់ម៉ាស៊ីនឃោសនាព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េថា ទណ្ឌកម្មទាំងនោះបង្ហាញឲ្យឃើញនូវភាពគួរឲ្យស្អប់ និងភាពប្រទូសរ៉ាយដ៏ជោគជាំរបស់អាមេរិកចំពោះប្រទេសកូរ៉េខាងជើង។
កាលពីថ្ងៃសុក្រសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើង១០នាក់ និងអង្គការបីទៀត៕
រឹទ្ធ

0 Comments