Ad Code

មនុស្ស​៨​នាក់​កំពុង​បាត់​ខ្លួន ក្រោយពី​នាវា​ដឹក​ទំនិញ​ក្រឡាប់​នៅ​ឯ​នាយ​សមុទ្រ​ ប្រទេស​ស្កុតឡែន​


ក្រុម​ជួយ​សង្គ្រោះ​អង់គ្លេស​នៅ​ថ្ងៃ​អាទិត្យ​បាន​រុករក​សមាជិក​នាវិក​៨​នាក់​ ដែល​កំពុង​បាត់​ខ្លួន​ពីនាវា​ដឹកទំនិញ​មួយ​គ្រឿង​ ដែល​បាន​ក្រឡាប់​នៅ​ភាគ​ខាងជើង​ប្រទេស​ស្កុតឡែន។
ពួក​អ្នក​រុករក​ជិះ​ឧទ្ធម្ភាគចក្រ​ពីរគ្រឿង​ និង​ទូក​សង្គ្រោះ​ជីវិត​៤​គ្រឿង​ កំពុង​ស្វែង​រក​ពួក​អ្នក​នៅ​រស់​ពី​ការ​ក្រឡាប់​នាវា​ Cemf jord ដែល​ដឹក​ស៊ីម៉ង់​ពី​ Aalborg នៃ​ប្រទេស​ដាណឺម៉ាក ទៅកាន់​ Runcorn នៅ​ឆ្នេរ​សមុទ្រ​ខាងជើង​របស់​ប្រទេស​អង់គ្លេស​។

ទីភ្នាក់ងារ​ និង​ឆ្មាំ​សមុទ្រ​បាន​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា នាវា​នោះ​បាន​លិច​នៅ​ក្រោម​ទឹក​នៅ​ថ្ងៃ​អាទិត្យ​ ហើយ​នាវា​ ដែល​មាន​កំពស់​៨៣​ម៉ែត្រ​គេ​មិន​អាច​មើលឃើញ​ទៀត​ទេ។
លោក ថូនី រ៉េដឌីង ( Tony Redding) អ្នក​នាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​នាវា​អាល្លឺ​ម៉ង់​ ដែល​បាន​ដំណើរ​ការ​នាវា​នោះ និយាយថា ពុំមាន​សញ្ញា​អាសន្ន​ណាមួយ​ពី​នាវា​នោះទេ​ ហើយ​ថា ទំនាក់ទំនង​ព័ត៌មាន​ចុងក្រោយ​ជា​មួយ​នាវា​នោះ​ធម្មតា​។ ក្រុមហ៊ុន​នោះ​និយាយ​ថា នាវិក​៧​នាក់​នាក់​ជា​ជនជាតិ​ប៉ូឡូញ​ និង​ម្នាក់​ជា​ជនជាតិ​ហ្វីលីពីន៕
រឹទ្ធ

Post a Comment

0 Comments

Close Menu