Ad Code

ចាប់ខ្លួន​ជនសង្ស័យ​៤០​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ដកហូត​បាន​កាំភ្លើង​ និង​គ្រាប់បែកដៃ​អាច​ជា​ក្រុម​ភេរវកម្ម

ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី​៦ ​រហូត​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥ ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​និង​អាវុធហត្ថ​តាម​បណ្ដា​ខណ្ឌ​ចំនួន​៤​ទៀត​គឺ​ខណ្ឌ​ជ្រោយចង្វា ខណ្ឌ​ទួលគោក ខណ្ឌ​ដូនពេញ ចំការមន​ និង​ពោធិ៍​សែន​ជ័យ ​បាន​ចេញ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​សរុប​៤០​នាក់​(​ស្រី​៦​នាក់​)​ ពាក់ព័ន្ធ​ការប្រើប្រាស់​ និង​ជួញ​ដូរ​គ្រឿងញៀន​ និង​កាំភ្លើង​គ្រាប់បែកដៃ​ដែល​សមត្ថកិច្ច​កំពុង​បន្ត​បើក​អង្កេត ​សង្ស័យ​ថា​អាច​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​ណាមួយ​ ហើយ​បាន​រៀបចំ​បញ្ជូន​ទៅ​តុលាការ​ជា​បន្តបន្ទាប់។


មន្ត្រី​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​បាន​ឲ្យ​ដឹង​កាលពី​វេលា​៩​និង​៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ ខែ​សីហា​ថា ជនសង្ស័យ​ទាំង​៤០​នាក់​ដែល​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ជំនាញ​ និង​អាវុធហត្ថ​ខណ្ឌ​ខាងលើ​ឃាត់ខ្លួន ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ និង​ប្រើប្រាស់​យ៉ាងសកម្ម​នៅ​ចំណុច​ខាងលើ ជាពិសេស​នៅ​តំបន់​មុខ​មន្ទីរពេទ្យ​លោក​សង្ឃ ​ដែល​សកម្មភាព​ពួកគេ​ហាក់បីដូចជា​ផ្គើន​នឹង​សមត្ថកិច្ច​តែម្ដង។


ជា​ការ​កត់សម្គាល់​ ក្រុម​ដែល​បង្ក្រាប​បាន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រើប្រាស់​រូបភាព​ដូច​ក្រុម​ភេរវកម្ម​ ព្រោះ​មាន​ទាំង​កាំភ្លើង​ និង​គ្រាប់បែកដៃ​គ្រាប់កាំភ្លើង​ទៀត​ផង។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​៥​យប់​ ពេញ​នោះ ​កម្លាំង​អាវុធហត្ថ​រាជធានី​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹក​កក​សរុប​ជាង​៥០​កញ្ចប់ ​តូច-ធំ​ ព្រមទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ដូចជា ១-​គ្រាប់បែកដៃ​១​គ្រាប់​,២-​កាំភ្លើងខ្លី​K 54 មួយ​ដើម,​ បង់​១​គ្រាប់​១២ ​,និង​ក្បាល​គ្រាប់​បាញ់​រួច​១​គ្រាប់ ,៣-​ម្សៅ​ក្រាម​ ស.​ថ្លា​…​កញ្ចប់​តូច​ ,៤-​ប្រដាប់​កាច់​.ក ឡាន​១៥-​ប្រដាប់​ឆ្កឹះ​សោ​ម៉ូតូ​មួយ ,៦-​ទូរស័ព្ទ​៣​គ្រឿង,​៧-​សម្ភារៈ​ប្រើ​ប្រាស់​គ្រឿងញៀន​១​ចំនួន​ធំ ,៨-​សោ​ចាក់​ចង្កូត​ឡាន​ដែល​កាច់​បាក់​១ ​និង​៩-​ម៉ូតូ​C125​ ចំនួន​២​គ្រឿង និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។


បច្ចុប្បន្ន​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ផ្ដន្ទា​ទោស​ជា​បន្តបន្ទាប់​ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេខ្លោង​ធំ​ជា​មេៗ​របស់​ជនសង្ស័យ​ខាងលើ​ ដើម្បី​យក​មក​ផ្ដន្ទាទោស​បន្ត​ទៀត ​តាម​ទិសដៅ​ចង្អុលបង្ហាញ​របស់​លោក​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ ពី​ព្រោះ​ថា​បទ​ល្មើស​ភាគច្រើន ​ពួក​ជនល្មើស​សុទ្ធសឹងតែ​ប្រើប្រាស់​គ្រឿងញៀន​តែម្ដង ដើម្បី​ឲ្យ​មានចិត្ត​ក្លាហាន​ក្នុង​ពេល​ធ្វើ​សកម្មភាព​ល្មើស​គ្រប់​ប្រភេទ ​មិន​ខ្លាច​សមត្ថកិច្ច​នោះ​ឡើយ៕
Pisey-2015-08-12-full-E


Pisey-2015-08-12-full-E1


Pisey-2015-08-12-full-E5


Pisey-2015-08-12-full-E8



ចាប់ខ្លួន​ជនសង្ស័យ​៤០​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ដកហូត​បាន​កាំភ្លើង​ និង​គ្រាប់បែកដៃ​អាច​ជា​ក្រុម​ភេរវកម្ម

Post a Comment

0 Comments

Close Menu