Ad Code

ជន​អន្តោប្រវេសន៍​ខុស​៥​សញ្ជាតិ​សរុប​ចំនួន​៥២​នាក់ ​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​នៅ​ព្រឹក​នេះ​

ភ្នំពេញ ៖ លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥  នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ បណ្ដេញ​ជនបរទេស​ចេញពី​កម្ពុជា​សរុប​ចំនួន​៥២​នាក់​/​ស្រី​០៣​នាក់​មាន​ចំនួន​០៥​សញ្ជាតិ​តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​-​ប៉ោយប៉ែត​-​ក្អម​សំណ និង​បាវិត។


– វៀតណាម ចំនួន​៤៨​នាក់​/​ស្រី​០៣​នាក់​

– ហូ​ឡង់​.   ចំនួន ០១​នាក់​

– នី​ហ្សេ​រី​យ៉ា ចំនួន ០១​នាក់​

– បង់​ក្លា​ដេ​ស ចំនួន ០១​នាក់​

– ថៃ​.  ចំនួន​. ០១​នាក់​


លោក​បន្ត​ថា ជនបរទេស​ទាំង​៥២​នាក់​ខាងលើ ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​អន្តោប្រវេសន៍ ស្រាវ​ជ្រាវ​និង​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​-​តាកែវ​-​កំពង់ធំ​-​ពោធិ៍សាត់​-​សៀមរាប​-​បន្ទាយមានជ័យ​-​និង​ខេត្ត​ប៉ៃលិន ពី​បទ​លួច​ស្នាក់ ធ្វើ​ការ​រក​ស៊ី គ្មាន​លិខិតឆ្លងដែន និង​ស្នាក់នៅ​លើស​ទិដ្ឋាការ៕
Nita-12-A-1-Full


Nita-12-A-2-Full


Nita-12-A-3-Full



ជន​អន្តោប្រវេសន៍​ខុស​៥​សញ្ជាតិ​សរុប​ចំនួន​៥២​នាក់ ​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​នៅ​ព្រឹក​នេះ​

Post a Comment

0 Comments

Close Menu