Ad Code

សា​សា​ ត្រៀម​ត្រឡប់​​​មក​កម្ពុជា​វិញ

ភ្នំពេញ ​៖ ​អតីត​ពិធី​ការិនី​ទូរទស្សន៍​ស៊ី​ធី​អិន​កញ្ញា​ សា​សា ក្រោយពី​រង​ការ​ធ្វើបាប​ពី​អ្នក​មាន​អំណាច​ម្នាក់​គឺ​អតីត​មាន​ងារ​ជា​ឧកញ៉ា​លោក សុខ ប៊ុន ហើយ​ត្រូវ​បាន​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​នោះ ​ឥឡូវ​នាង​បាន​ប្រកាស​ត្រៀម​វិល​ត្រឡប់​មក​ស្រុក​វិញ​ហើយ​ស្រប​ពេល​នាង​បាន​បញ្ចេញ​សារ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក។


នៅ​ក្នុង​​​ខ្លឹមសារ​ ដែល​សរសេរ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​កញ្ញា សា​សា បាន​និយាយ​យ៉ាង​ខ្លី​ថា «គេង​ក្រោក​ៗ ឥឡូវ​មុខ​ឡើង​ប៉ោង ស្អែក​បាន​ទៅវិញ​ហើយ​!!!!។ តាមរយៈ​អត្ថន័យ​ខាងលើ​អាច​បញ្ជាក់​ថា កញ្ញា សា​សា​នឹង​ត្រូវ​វិលត្រឡប់​មកវិញ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ នេះ ខណៈ​អាការៈ​ជំងឺ​របស់​នាង​បាន​ធូរ​​​ស្បើយ​ហើយ​នោះ។


កម្ពុជា​ថ្មី​នៅ​ព្រលប់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ​មិន​អាច​សុំ​ការ​បកស្រាយ​បន្ថែម​ពី​កញ្ញា សា​សា បាន​នៅឡើយ​ទេ ព្រោះ​លេខ​ទូរស័ព្ទ​របស់​នាង​មិន​អាច​ទំនាក់ទំនង​បាន។


គូ​រម្លឹក​ថា ចាប់តាំងពី​បែកធ្លាយ​វី​ឌី​អូ​បង្ហាញ​ពី​ការប្រើ​អំពើហិង្សា​របស់លោក សុខ ប៊ុន ទៅលើ​អតីត​ពិធី​ការិនី សា​សា កាល​ថ្មីៗ​មក​នោះ​វា​បាន​ក្លាយជា​រឿង ដ៏​រំជើបរំជួល​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ ពាក្យ​និន្ទា​រិះគន់​យ៉ាង​ច្រើន ក៏បាន​បាញ់​ស្រោច​យ៉ាង​ខ្លាំង​ទៅលើ​លោក សុខ ប៊ុន បន្ទាប់ពី​គេ​បាន​ឃើញ​វីដេអូ​ឃ្លី​ប​នោះ​មក​រហូត​ធ្វើ​ឲ្យ​លោក​ម្នាក់​នេះ​អាម៉ាស់មុខ​លាឈប់​ពី​ដំណែង​ជា​ឧកញ៉ា និង​ត្រូវ​ចូលខ្លួន​ទទួលទោស​នៅ​គុក​ព្រៃ​ស​កាលពី​មុន​នេះ៕


M27-07-15-r1



សា​សា​ ត្រៀម​ត្រឡប់​​​មក​កម្ពុជា​វិញ

Post a Comment

0 Comments

Close Menu