Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៧ ​ខែកក្កដា​កើតឡើង​១៣​លើក​ ស្លាប់​៩​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង ប្រទេស​កើតឡើង​ចំនួន​១៣​លើក ក្នុង​នោះ​យប់​៨​លើក​, បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​(​ស្រី​ម្នាក់​)​របួសធ្ងន់​១៣​នាក់​(​ស្រី​៤​នាក់​) និង​របួសស្រាល​៦​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។


នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​២១​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៦​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង និង​ថ្មើរជើង​៣​នាក់។

ប្រភព​ព័ត៌មាន​ខាងលើ​ប្រាប់​បន្ត​ថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៣​លើក​,​មិន​គោរព​សិទ្ធ​១​លើក​,​ប្រជែង​គ្រោះថ្នាក់​២​លើក​,​បត់​គ្រោះថ្នាក់​៣​លើក និង​ថយ​រថយន្ត​ថយ​កិន​ក្មេង​១​លើក​។​ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២៣​នាក់​(​យប់​២​នាក់​)។


យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្តទៀត​ថា កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន​៥៩១​គ្រឿង (​រថយន្ត​ធំ​១៨៥​គ្រឿង​) ស្មើ​និង​៥៩១​ករណី​, ល្មើស​ក្រដាស​ស្នាម​៣៥៧ គ្រឿង ស្មើនឹង​៣៥៧​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​២៣៤ គ្រឿង​ស្មើនឹង​២៣៤​ករណី​។ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន ១.០៩៩ គ្រឿង។


សូម​បញ្ជាក់​បន្ថែមថា រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែកក្កដា​នេះ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​សរុប​២៤​នាក់ និង​រងរបួស​៦០​នាក់៕



គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៧ ​ខែកក្កដា​កើតឡើង​១៣​លើក​ ស្លាប់​៩​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់​

Post a Comment

0 Comments

Close Menu