Ad Code

Angelababy តែងបទចម្រៀងដោយខ្លួនឯង ត្រូវមហាជនថា《មិនយល់ថាចង់និយាយពីអី》

តារា​សម្តែង​ស្រី​ដែលមាន​ប្រជាប្រិយ​មួយរូប ដែល​អ្នក​ទាំងអស់គ្នា​បាន​ស្គាល់ និង​ជ្រាបថា​ជា​ភរិយា​របស់លោក Huang Xiao Ming គឺ​កញ្ញា Angelababy។ យោងតាម​គេហទំព័រ​មួយ បាន​ចុះផ្សាយ​ថា ពាក្យពេចន៍​ក្នុង​បទ​ចម្រៀង​ថ្មី​មួយ ដែលជា​ស្នាដៃ​លើកដំបូង​របស់​កញ្ញា Angelababy ត្រូវ​ទទួលរង​ការរិះគន់ ពី​មហាជន​មួយចំនួនធំ បន្ទាប់ពី​បានដាក់​បញ្ចូល ក្នុង​ខ្សែភាពយន្ត​ភាគ​មួយ។


126888321_14084095242971n


គេ​បាន​បន្ថែម​អោយដឹងទៀតថា បទ​ចម្រៀង​មួយ​នោះ​មាន​ចំណងជើង​ថា 《绿罗裙》ដោយ​ពាក្យពេចន៍​ក្នុង​បទ​ចម្រៀង​នោះ គឺជា​ស្នាដៃ​លើកដំបូង​របស់​កញ្ញា Angelababy ផ្ទាល់ ហើយ​បទ​ចម្រៀង​មួយ​នេះ ត្រូវបាន​ក្រុមហ៊ុន​ខ្សែភាពយន្ត ឯកភាព​ដាក់បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ភាគ​មួយ ដែលមាន​ចំណង​ថា《云中歌។  ទើបតែ​ចាក់​បញ្ចាំង បាន២ថ្ងៃ​តែប៉ុណ្ណោះ ក៏​ស្រាប់តែ មាន​មហាជន​មួយចំនួនធំ បាន​សម្តែង​ការរិះគន់ ដោយ​ពួកគេ​នាំគ្នា​បាន​បញ្ចេញមតិ​ថា 《មិន​យល់ថា​ចង់​និយាយ​ពី​អី ហើយ​ពាក្យពេចន៍​ទាំងនេះ​បើ​ប្រៀបធៀប​វិញ ក្មេង​រៀន​ថ្នាក់​ទី៣ ក៏​សរសេរ​ចេញ​ដែរ》 ។


គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ខ្សែភាពយន្ត 《云中歌》នេះ គឺមាន​វត្តមាន​របស់​កញ្ញា Angelababy ចូលរួម​ផងដែរ ដោយ​កញ្ញា​បាន​សម្តែង ជា​តួឯក​ស្រី​ដែលមាន​ឈ្មោះថា《 Yun Ge》៕


1386757967153



Angelababy តែងបទចម្រៀងដោយខ្លួនឯង ត្រូវមហាជនថា《មិនយល់ថាចង់និយាយពីអី》

Post a Comment

0 Comments

Close Menu