Ad Code

កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ទប់​ស្កាត់​អប់រំ​ពលករ​មិន​ឲ្យ​ឆ្លងដែន​ខុសច្បាប់

បន្ទាយមានជ័យ ៖ ពលករ​ប្រុស​ស្រី​១០នាក់​បម្រុង​ឆ្លងដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ស្នងការ​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើ​ការ​ឃាត់​អប់រំ​កាលពី​រសៀល​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នៅ​ចំណុច​ភូមិ​ចំបក់​ឃុំ​បឹងបេង​ស្រុក​ម៉ា​ទៃ​ខេត្តបន្ទាយមានជ័យ។


តាម​ការ​ឲ្យ​ដឹងពី​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ឲ្យ​ដឹង​ថា ពលករ​ដែល​ត្រូវ​បាន​ទប់ស្កាត់​មិន​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​មាន​ចំនួន​១០នាក់​ក្នុង​នោះ​មាន​ស្រី​បួន​នាក់​បម្រុង​ឆ្លងដែន​ទៅ​ថៃ​តាម​ច្រករបៀង​ខុសច្បាប់​ស្ថិត​ក្នុង​ឃុំ​បឹងបេង។


ក្រោយ​ការ​ទប់​ស្កាត់​បាន​នាំ​យក​មក​អធិការ​ស្រុក​ម៉ាឡៃ​ធ្វើការ​អប់រំ​ណែនាំ​ពន្យល់​ពី​ការ​ធ្វើ​ចំណាក់​ស្រុក​ខុសច្បាប់​វា​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​និង​ចាញ់បោក​ឬ​ក៏​ត្រូវ​បាន​គេ​ធ្វើបាប​ពី​សំណាក់​មេខ្យល់​និង​ថៅកែ​ថៃ​ហើយដោយ​អោយ​ពួកគាត់​ធ្វើ​កិច្ចសន្យា​ត្រឡប់​ទៅ​ស្រុក​វិញ បើ​ចង់​ចំណាក់​ស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ​ត្រូវ​ទៅ​ដោយ​ស្របច្បាប់​មាន​ក្រុមហ៊ុននាំចេញ​តាមផ្លូវ​ច្បាប់​៕


T-09-11-15-g-full


T-09-11-15-gg-full



កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ទប់​ស្កាត់​អប់រំ​ពលករ​មិន​ឲ្យ​ឆ្លងដែន​ខុសច្បាប់

Post a Comment

0 Comments

Close Menu