Ad Code

ប៉ូលិស​ឃាត់ ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង ពី​បទ​ជួញដូរ​​គ្រឿងញៀន

ភ្នំពេញ ៖ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ២០១៥ វេលា​ម៉ោង ១៥និង៣០​នាទី​បាន​ឃាត់ខ្លួន ជនសង្ស័យ​០១​នាក់ ពី​បទ​ជួញដូរ​ដោយ​ខុស ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ប្លុក រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង ក្រុម​ទី​១០២ ភូមិ ២៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។


ជនសង្ស័យ​ម្នាក់​នេះ​ឈ្មោះ​ផាន់ វុទ្ធី​សាល ហៅ សាល  ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវ​លេខ​២ ( បូរី​ពិភពថ្មី​) ភូមិ​ត្រពាំង​ថ្លឹង ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ ធានី​ភ្នំពេញ។


ក្នុង​ការ​ឃាត់ខ្លួន​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង​មួយចំនួន ក្នុង​នោះ​រួមមាន ក្រាម​ពណ៌​ស​ថ្លា (សង្ស័យ​ជា​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក​)  ចំនួន ០២​កញ្ចប់​តូច​-​លុយ​ចំនួន ៩៤.០០០៛ ( ប្រាំបួន​ម៉ឺន​បួន ពាន់​រៀល​)។


មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខ​ណ្ឌ​ទួល​គោក បាន​អោយ​ដឹង​ថា ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ គឺ​ក្នុង​ខណៈ​ពេល​ដែល​ជនសង្ស័យ​កំពុងតែ​ធ្វើ​សកម្មភាព​ជួញដូរ​ដោយ​ខុស ច្បាប់​នូវ​សារធាតុ​ញៀន​ជាក់ស្តែង ទើប​កម្លាំង​របស់​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​តែម្តង។


បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា​ការ ចាត់ការ​តាមផ្លូវ​ច្បាប់៕



ប៉ូលិស​ឃាត់ ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្តែង ពី​បទ​ជួញដូរ​​គ្រឿងញៀន

Post a Comment

0 Comments

Close Menu