បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុស/ស្រី មួយសំបុក កំពុងលួចលាក់ និងជក់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ព័ទ្ធចាប់បាន១៣នាក់ និងដកហូតវត្ថុតាងមួយចំនួន នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ អ៊ុំ សាខន មេបញ្ជាការរងក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាមុន នឹងឈានបង្ក្រាបបានជនសង្ស័យទាំងសំបុកនេះ ដោយទទួលបានព័ត៌មានសំងាត់ពីអាវុធហត្ថលោកបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន១៣នាក់ រួមមាន១.ឈ្មោះ រ៉ា សុធាវង្ស ហៅ បូរី ភេទប្រុស អាយុ២៨ឆ្នាំ។ ២-ឈ្មោះ ស៊ិន ចាន់ឡា ហៅ ម៉ាប់ ភេទ ប្រុស អាយុ២៦ឆ្នាំ។ ៣-ឈ្មោះ ហម ស៊ីណាត ភេទប្រុស អាយុ១៨ឆ្នាំ។ ៤-ឈ្មោះ មួន ផានិត ភេទ ប្រុស អាយុ១៨ឆ្នាំ។ ៥-ឈ្មោះ ខន វុទី្ធ ភេទប្រុស អាយុ១៨ឆ្នាំ។ ៦-ឈ្មោះ ឡុច ឆៃដែន ភេទប្រុស អាយុ១៦ឆ្នាំ។ ៧-ឈ្មោះ គឿន តុឡិ ភេទប្រុស អាយុ១៦ឆ្នាំ។ ៨-ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ។ ៩-ឈ្មោះ ងន សុភ័ក្រ ភេទស្រី អាយុ១៦ឆ្នាំ។ ១០-ឈ្មោះ ថោង សុខា ភេទប្រុស អាយុ១៩ឆ្នាំ។ ១១-ឈ្មោះ ញ៉ ដាលីន ភេទប្រុស អាយុ១៩ឆ្នាំ។ ១២-ឈ្មោះ ហោ ម៉ារ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ។ ១៣-ឈ្មោះ ឈន ឆៃ ភេទប្រុស អាយុ១៩ឆ្នាំ ទាំង១៣នាក់ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្លាំងអាវុធហត្ថបានដកហូត វត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន១០កូនថង់ ស្មើ២៤.១ក្រាម គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន១៨គ្រាប់ ស្មើ២.១៣ក្រាម ម៉ូតូចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន៨គ្រឿង កាបូបលុយ ចំនួន២ បំពង់កែវសម្រាប់ជក់គ្រឿងញៀន ចំនួន២ ជនសង្ស័យទាំង១៣នាក់ ត្រូវបានបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់បន្ថែមថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments