Ad Code

គណបក្ស PAP ឈ្នះ​ការបោះឆ្នោត​ជាមួយ​សំឡេង​គាំទ្រ​៦៩,៨៦​ភាគរយ

ប្រជាជន​សិង្ហ​បុរី​បាន​ផ្ដល់​ការ​គាំទ្រ​ដ៏​ធំ​បំផុត​ទៅ​ឲ្យ​គណបក្ស​សកម្មភាព​ប្រជាជន (​ហៅ​កាត់​ថា PAP) ចាប់តាំងពី​ឆ្នាំ ២០០១ ដោយ​គណបក្សកាន់អំណាច​មួយ​នេះ​បាន​ឈ្នះ​សំឡេងឆ្នោត​គាំទ្រ​ជិត ៧០ភាគរយ​។



ដោយមាន​អាសនៈ​ទាំងអស់​ចំនួន ៨៩​ដែល​ត្រូវ​បាន​ប្រកួតប្រជែង​ជា​លើកដំបូង​ចាប់តាំងពី​ប្រទេស​នេះ​ទទួល​ឯករាជ្យ​មក​, គណបក្ស PAP បាន​ចាប់​យក​អាសនៈ​ចំនួន ៨៣។​



គណបក្សកាន់អំណាច​បា​ន​ទទួល​សំឡេង​គាំទ្រ​ជាង ៧០ ភាគរយ​នៃ​ទីតាំង​បោះឆ្នោត​១៥​ក្នុងចំណោម​២៩​ដោយ​នៅ Jurong GRC (៧៩,២៨ ភាគរយ​), Ang Mo Kio GRC (៧៨,៦៣ ភាគរយ​) និង West Coast GRC (៧៨,៥៧ ភាគរយ​)។​



សំឡេង​គាំទ្រ​សរុប​របស់​គណបក្ស PAP ចំនួន ៦៩,៨៦ ភាគរយ​គឺជា​កម្រិត​ខ្ពស់​បំផុត​គិត​ចាប់តាំងពី​ការ​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅ​ឆ្នាំ ២០០១ ដែល​បាន​ទទួល ៧៥,៣ ភាគរយ​ដែល​កាលនោះ​ជា​ឆ្នាំ​ដែល​មានតែ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​មួយ​ភាគ​បី​ប៉ុណ្ណោះ​បាន​បោះឆ្នោត​ដោយសារ​តែ​មាន​បញ្ហា​។​



គួរ​បញ្ជាក់​ថា នេះ​គឺជា​ការ​ស្ទុះ​ងើបឡើង ៩,៧២​ភាគរយ​ពី​ចំនួន ៦០,១៤​ភាគរយ​នៃ​ការ​បោះ​ឆ្នោត​នៅក្នុង​ឆ្នាំ២០១១៕


CAN



គណបក្ស PAP ឈ្នះ​ការបោះឆ្នោត​ជាមួយ​សំឡេង​គាំទ្រ​៦៩,៨៦​ភាគរយ

Post a Comment

0 Comments

Close Menu