Ad Code

ក្រសួង​អប់រំ​ប្រកាស​លទ្ធផល​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​៤៦៥៦០​នាក់​ត្រូវជា​៥៥,៨៨​ភាគរយ

ភ្នំពេញ ​៖​ យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ ដែល​ទើប​នឹង​ចេញផ្សាយ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ប្រឡង​ជាប់​សម័យ​ប្រឡង​ឆ្នាំ​២០១៥​នេះ​ មាន​ចំនួន​៤៦៥៦០​នាក់​ត្រូវជា​៥៥,៨​ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន​៨៣៣២៥​នាក់ ក្នុង​នោះ​បេក្ខជន​ដែល​ប្រឡង​ជាប់​ជា​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៣៩៦៨៨​នាក់ ត្រូវជា​៥៣,៨៧​ភាគរយ​នៃ​បេក្ខជន​ចំនួន​៧៣ ៣៧០​នាក់ ហើយ​នៅ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​៦៨៧២​នាក់ ត្រូវជា​៧១,១៨​ភាគរយ​នៃ​បេក្ខជន​ចំនួន​៩៦៥៥​។


បេក្ខជន​ជាប់​និទ្ទេសA​មាន​ចំនួន​១០៨​នាក់ និទ្ទេស​B​មាន​១០៨៥ និទ្ទេស​C៣២៩២ និទ្ទេស​D ៦០៩៣ និង​និទ្ទេស ​E ៣៥៩៨២​។ ក្នុងចំណោម​បេក្ខជន​ជាប់ ​និទ្ទេស​A​ទាំង​១០៨​នាក់​នោះ​មកពី​រាជធានី​ភ្នំពេញ​៤៨​នាក់, សៀមរាប​១៤នាក់, បាត់ដំបង​៧នាក់, ​ត្បូងឃ្មុំ​និង​តាកែវ​៦​នាក់​ក្នុង​១​ខេត្ត ,ខេត្តកណ្ដាល និង​កំពង់ចាម​៥​នាក់​ក្នុង​១​ខេត្ត, កំពត​៤​នាក់​, ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ ក្រចេះ និង​ព្រះសីហនុ​២​នាក់​ក្នុង​១​ខេត្ត ហើយ​កំពង់ស្ពឺ ស្វាយរៀង និង​ប៉ៃលិន ម្នាក់​ក្នុង​១​ខេត្ត៕


M12-09-15-k1



ក្រសួង​អប់រំ​ប្រកាស​លទ្ធផល​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​៤៦៥៦០​នាក់​ត្រូវជា​៥៥,៨៨​ភាគរយ

Post a Comment

0 Comments

Close Menu