Ad Code

កូន​នេន​៤​អង្គ ក្នុង​វត្ត​ទួល​គ្រួស នាំគ្នា​ឆាន់​សុរា ត្រូវ​បាន​មន្ត្រី​សង្ឃ​ចាប់​ផ្សឹក​



កំពង់ស្ពឺ ៖ កូន​នេន​៤​អង្គ ​បាន​នាំគ្នា​ទិញ​ស្រាបៀ​ឆាន់​ក្នុង​កុដិ ​ស្រវឹង ​បែកការ ​ដល់​មន្ត្រី​សង្ឃ​ថ្នាក់​ស្រុក ​សហការ​ជាមួយ​ចៅអធិការ​វត្ត ​ចាប់​ផ្សឹក​ ដើម្បី​កុំ​ឲ្យ​បុគ្គល​បែបនេះ ​បំផ្លិចបំផ្លាញ​វិស័យ​ព្រះពុទ្ធ​សាសនា​។​

ករណី​ព្រះសង្ឃ​ឆាន់​ស្រាបៀ​នេះ កើតឡើង​នៅ​យប់​ថ្ងៃ​អង្គារ ៨​កើត ខែមាឃ ឆ្នាំច​សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ បរសេដ្ឋ ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្មាំ​២០១៩ វេលា​ម៉ោង​២១​និង​៣០​នាទី ស្ថិតនៅ​វត្ត​ទួល​គ្រួស ក្នុង​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ផុង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ករណី​លោក​នេន​ចំនួន​៤​អង្គ បាន​ឆាន់​គ្រឿង​ស្រវឹង​អស់​១៤​កំប៉ុង (​ស្រាបៀ​កម្ពុជា និង​ហ្គែ​ន​ស្ពើ​ត​) នៅ​កុដិ ក្នុង​វត្ត​ទួល​គ្រួស រួមមាន​ឈ្មោះ​ដូចខាងក្រោម​ ៖ ១-​ឈ្មោះ ម៉េង កា​ណៃ អាយុ១៦​ឆ្នាំ នៅ​ភូមិ​គោក​កណ្ដាល ឃុំ​ភក្ដី​, ២-​ឈ្មោះ សាយ ថង អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ផុង​, ៣-​ឈ្មោះ ឡុង ឆ​វ័ន អាយុ១៦​ឆ្នាំ នៅ​ភូមិ​គោក​កណ្ដាល ឃុំ​ភក្ដី​, ៤-​ឈ្មោះ រុន រ៉ា​ណា អាយុ​១៨​ឆ្នាំ​។​

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ការិយាល័យ​ធម្មការ និង​សាសនា ស្រុក​បរសេដ្ឋ បាន​សហការ​ជាមួយ​ចៅអធិការ​វត្ត និង​ព្រះ​អនុគណស្រុក អនុវត្ត​តាម​វិន័យ​សាសនា បាន​ផ្សឹក​សង្ឃ​ដែល​ប្រព្រឹត្ត​ខុស​ធម្មវិន័យ​ទាំងនោះ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu