Ad Code

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់ទុក​អ្នក​រើស​អេតចាយ ជា​មិត្ត ជា​ដៃគូ​ដ៏​ល្អ​នៅក្នុង​ការលើកកម្ពស់​បរិស្ថាន​អនា​ម័​យ​សាធារណៈ



ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ បាន​ចាត់​ទុក​អ្នក​រើស​អេតចាយ​ជា​មិត្ត ជា​ដៃគូ​ដ៏​ល្អ​បំផុត ជាមួយ​ក្រសួង​ក្នុង​ការងារ​លើកកម្ពស់​បរិស្ថាន​ជាតិ ព្រោះ​គាត់​បាន​ជួយ​ដើរ​ប្រមូល​យក​កាកសំណល់​បម្រើ​ឲ្យ​សិប្បកម្ម ឧស្សាហកម្ម​កែច្នៃ​ជា​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​បាន កុំ​ឲ្យ​សំណល់​មួយចំនួន​ក្លាយជា​សំរាម​ចោល​លើ​ទីវាល​សាធារណៈ ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​បរិស្ថាន​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក អេ​រិ​ក សូ​ហេម (Erik Solheim) នាយក​ប្រតិបត្តិ​កម្មវិធី​បរិស្ថាន នៃ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នេះ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​បញ្ជាក់​ថា នេះ​ជា​កាយវិការ​រួមចំណែក​ដ៏​ល្អ​មួយ ជាមួយ​យុទ្ធសាស្ត្រ​របស់​ក្រសួង​មួយចំនួន តាមរយៈ​ការអប់រំ​ផ្សព្វផ្សាយ​ទៅដល់​សាធារណជន​ឲ្យមាន​យល់ដឹង និង​ចូលរួម​សម្អាត​បរិស្ថាន​អនាម័យ ជាមួយ​វិធានការ​ច្រានចោល​ផលិតផល​ប្លា​ស្ទិ​ក​មួយចំនួន ដែល​មិន​ចាំ​បាច់​កុំ​ឲ្យ​នាំ​ចូល​មក​កម្ពុជា​។ មួយទៀត​រដ្ឋ​កំណត់​អាករ​ពិសេស ដោយ​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​ផ្នែក​គយ និង​សមត្ថកិច្ច​តាម​ច្រកព្រំដែន​ហាម​មិនឱ្យ​នាំចូល​តែម្តង​នូវ​ប្រភេទ​ខ្នាតប្លាស្ទិក ដែល​យើង​គិតថា​នាំ​ឲ្យមាន​ផលប៉ះពាល់​ទៅដល់​សោភ័ណភាព​ទីក្រុង​បន្ទាប់ពី​ប្រើប្រាស់​រួច​។ យុទ្ធ​សាស្ត្រ​មួយទៀត​ក្រសួង​បាន​ដាក់​វិធានការ​តាម​ផ្សារ​ទំនើបៗ​នូវ​គំនិត​ផ្តួចផ្តើម​មួយ ដោយ​កំណត់​ឲ្យ​តាម​ផ្សារ​ទំនើប​នូវ​ជម្រើស​ពីរ ថា​គួរ​ប្រើ ឬ​មិន​ប្រើប្រាស់​ថង់ប្លាស្ទិក តែ​បើសិនជា​អាជីវក​រណា​នូវ​រក្សា​គំនិត​ចង់​ប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ចត​ទៅទៀត តម្រូវ​ឲ្យ​បង់លុយ ៤០០​រៀល​ក្នុង​ថង់​ផ្លា​ស្ទិ​ចមួយ ហើយ​វិធានការ​នេះ​បាន​អនុវត្ត​ទទួលជោគជ័យ ព្រមទាំង​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ច​បាន​រហូតដល់ ១/៣ ឬ​១/៥ នៃ​ចំនួន​ដែល​ពួកគាត់​បាន​ប្រើប្រាស់​ថង់​ផ្លា​ស្ទិ​ច​។



ជា​មួយ​នេះ ​ក្រសួង​លើកទឹកចិត្ត​ថវិកា ដែល​ប្រមូល​បានមកពី​ថង់​ផ្លា​ស្ទិ​ចនេះ​តាម​ផ្សារ​ទំនើបៗ បង្វែរ​ឲ្យ​យក​ទៅ​ដាំ​កូនឈើ ឬ​យក​ទៅ​សំអាត​អនាម័យ​នៅ​កន្លែង​ណាមួយ​ផ្សេងទៀត។ យុទ្ធសាស្ត្រ​មួយទៀត គឺ​ដុត​បំផ្លាញ​ចោល​តែម្តង​នៅក្នុង​ឡ ដែលមាន​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដែលមាន​សីតុណ្ហភាព​ខ្ពស់​។ មួយទៀត​ទាក់ទង​នឹង​ការអនុវត្ត​វិមជ្ឈការ សហវិមជ្ឈការ ក្រសួង​បាន​ផ្ទេរ​មុខងារ​របស់​យើង​ទៅ​ឲ្យ​ថ្នាក់ក្រោម​ជាតិ ទុកពេល​វេលា​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ លោក​រៀបចំ​ជា​ផែនការ​ថវិកា ដើម្បី​អនុវត្ត​លើ​បរិស្ថាន​អនាម័យ​នេះ​។ មួយផ្នែក​ទៀត​ក្រសួង​បាន​លើកទឹកចិត្ត និង​ចាត់ទុក​អ្នក​អេតចាយ​ជា​មិត្ត ជា​ដៃគូ​ដ៏​ល្អ​បំផុត ព្រោះ​គាត់​បាន​ជួយ​ដើរ​ប្រមូលយក​កាកសំណល់​មាន​ប្រយោជន៍​មួយផ្នែក​បម្រើ​ឲ្យ​សិប្បកម្ម ឧស្សាហកម្ម​កែច្នៃ​ជា​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាជន រួមចំណែក​ថែរក្សា​បរិស្ថាន​អនាម័យ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu