ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប ស្ពាយ ពណ៌ ខ្មៅ )។
មន្ត្រីនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ចំនួនម្នាក់ នៅចំណុចភោជនីយដ្ឋាន ចេកមាស ផ្លូវលំ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប ស្ពាយ ពណ៌ ខ្មៅ )។
ហេតុការណ៍កើតឡើង នៅចំណុចមុខច្រកចូលផ្ញើម៉ូតូរថយន្តក្រោមដី ផ្លូវលេខ ២៧៤ (ផ្លូវព្រះសីហនុ) ភូមិទី៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង ០៥ និង ០០ នាទី។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ម៉ៅ ចន្ទ័ដារ៉ា ហៅ តុ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ២០C ផ្លូវជាតិលេខ ៥ ភូមិបឹងឈូក សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួននៅការិយាល័យ ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments