ចិនបានបោះបង់ចោលប្រព័ន្ធកូតារបស់ខ្លួនដែលដាក់កំហិតការនាំចេញនូវរ៉ែក្នុងដីដ៏កម្ររបស់ខ្លួន បន្ទាប់ពីបានចាញ់ក្តីមួយរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)នោះមក។ ក្រុងប៉េកាំងបានដាក់ការកំហិតនៅក្នុងឆ្នាំ២០០៩ នៅពេលដែលខ្លួនបានព្យាយាមអភិវឌ្ឍន៍ឧស្សាហកម្មផ្ទាល់របស់ខ្លួនសម្រាប់រ៉ែខនិជ ចំនួន១៧ដែលសំខាន់សម្រាប់ផលិតបច្ចេកវិជ្ជាខ្ពស់ៗជាច្រើន រួមទាំងទូរស័ព្ទចល័តនោះផង។
កាលពីឆ្នាំទៅក្រុមមួយរបស់ WTO បានសម្រេចថា ចិនបរាជ័យក្នុងការបង្ហាញកូតានាំចេញនោះ គឺមានហេតុផលត្រឹមត្រូវ។ ចិនគ្របសង្កត់ការផលិតខនិជក្នុងជីដ៏កម្រ។ គេប៉ាន់ស្មានថា ចិនទទួលខុសត្រូវ៩០% នៃការលើពិភពលោកក៏ដោយ។
ការផ្លាស់ប្ដូរនេះ ត្រូវបានរៀបរាប់លំអិតនៅក្នុងគោលការណ៍ណែនាំរបស់ក្រសួងពាណិជ្ជកម្មប្រទេសចិនចេញផ្សាយនៅដំណាច់ខែធ្នូ។ នៅក្រោមគោលការណ៍ណែនាំថ្មីខនិជដ៏កម្រនឹងនៅតែតម្រូវឲ្យមានអាជ្ញាប័ណ្ណនាំចេញ ប៉ុន្តែចំនួនដែលត្រូវបានលក់ទៅបរទេសលែងត្រូវបានគ្របដណ្ដប់ដោយកូតាទៀតហើយ។
អាមេរិក សហភាពអឺរ៉ុប និងជប៉ុន បានប្ដឹងចិនថា កម្រិតការនាំចេញនៅក្នុងគោលបំណងដើម្បីតម្លើងថ្លៃ។ ការប្តឹងនេះ ត្រូវបានធ្វើតាមដោយ WTOដែលក៏បាននិយាយផងដែរថា កូតាគឺសំដៅទទួលបានប្រៀបនៅលើទៅផ្សារសម្រាប់អ្នកផលិតក្នុងស្រុកជាមួយការចូលទៅរកវត្ថុធាតុដើមដែលថោកផងនោះ៕
ថាលីយ៉ាន
0 Comments