Ad Code

ក្រុមហ៊ុន​BMW យល់ព្រម​ចេញ​ប្រាក់ឧបត្ថម្ភ​ធន​៨២០​លាន​ដុល្លារ​ទៅ​ឲ្យ​អ្នកជំនួញ​ចិន​


ក្រុមហ៊ុន​ធ្វើ​ជំនួញ​ចិន​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​BMW​ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ ​BMW ​នឹង​ចេញ​ប្រាក់​៥.១​ពាន់​លាន​យ័ន ​(៨២០​លាន​ដុល្លារ​) ទៅ​ឲ្យ​អ្នកជំនួញ​រថយន្ត​ដែល​បាន​គាបសង្កត់​អ្នក​ផលិត​រថយន្ត​ប្រណិត​ដ៏​កំពូល​របស់​អឺរ៉ុប​នេះ ដើម្បី​ឲ្យ​បែងចែក​តម្លៃ​ទំនិញ​ដាក់​តាំង​ដែល​សន្និធិ​លើស​នៅក្នុង​ផ្សារ​រថយន្ត​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​នេះ។​

ការ​រីកចម្រើន​នៅក្នុង​ការ​លក់​រថយន្ត​នៅ​ចិន​ ត្រូវ​បាន​គេ​រំពឹង​ថា បាន​ចំនួន​ពាក់កណ្ដាល​គឺ​៧%​ នៅក្នុង​ឆ្នាំ​២០១៤ ដោយ​នាំ​យក​ការ​ទាមទារ​ការ​សង​ពី​ក្រុម​អ្នកជំនួញ​ដែល​បាន​ទិញ​រថយន្ត​មាន​ក្តី​សង្ឃឹម​អំពី​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។​

ក្រុមហ៊ុន​BMW​ មិន​ព្រម​ផ្តល់​ភាព​លំអិត​អំពី​ការ​ដោះស្រាយ​ឬក៏​អះអាង​អំពី​ចំនួន​នៃ​ការឧបត្ថម្ភ​នេះ​ទេ ប៉ុន្តែ​ពួក​ឈ្មួញ​ចិន​ និង​ពួក​អ្នកវិភាគ​មាន​សុទិដ្ឋិនិយម​ថា កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា។ លោក​Song Tao អគ្គលេខាធិការ​រង​នៃ​សមាគម​អ្នកជំនួញ​រថយន្ត​ចិន ​(CADA) ដែល​តំណាង​ឲ្យ​អ្នកជំនួញ​នៅក្នុង​ការចរចា​បាន​និយាយ​ថា "​នេះ​គឺជា​ការឧបត្ថម្ភ​ធន​ដ៏​ធំ​បំផុត​បែបនេះ ដែល​យើង​បាន​ទទួល​នៅ​ចិន​...​ពីព្រោះ​នៅ​ឆ្នាំ​កន្លង​មក អ្នកជំនួញ​មាន​ទំនិញ​ស្តុក​ទុក​ដ៏​ខ្ពស់​បំផុត។​

លោក Song បាន​និយាយ​នៅក្នុង​ការ​ធ្វើ​សម្ភាសន៍​តាម​ទូរស័ព្ទ​ថា "​ខ្ញុំ​សប្បាយរីករាយ​ចំពោះ​ការចរចា​ដែល​បាន​បញ្ចប់​ជាមួយនឹង​ការ​អបអរ​សាទរ​ដោយ​ស្រា​សំប៉ាញ​"។ ក្រុមហ៊ុន​រថយន្ត​បរទេស​ផ្សេងៗ​ទៀត​ដូចជា Toyota Motor Corp ក៏​កំពុង​តែ​ធ្វើការ​ចរចា​ជាមួយ​អ្នកជំនួញ​ចិន​របស់​ពួកគេ​ផង​ដែរ នៅ​ចិន​ដែល​បាន​ប្ដឹង​ទៅ​រដ្ឋាភិបាល​ថា ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ទិញ​ភាគហ៊ុន​ច្រើនពេក​ដែល​នាំ​ទៅ​ដល់​ការខាតបង់​យ៉ាងច្រើន​នៅក្នុង​ផ្សារ​មួយ​ដែល​យឺត​នេះ។​

យោងទៅតាម​អ្នកប្រតិបត្តិ​ជាន់ខ្ពស់​ម្នាក់​នៅ​កន្លែង​ធ្វើ​ជំនួញ​រថយន្ត​BMW​ មាន​មូលដ្ឋាន​នៅ​ចិន​ដែល​មិន​ព្រម​ប្រាប់​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​BMW​បាន​ចាប់​ផ្តើម​ផ្តល់​ការឧបត្ថម្ភ​ធន​ដល់​អ្នកជំនួញ​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​២០១២​ ដោយសារ​ការ​បរាជ័យ​នៅក្នុង​តម្លៃ​លក់រាយ​ដែល​បាន​ប្រគល់​ឲ្យ​នៅក្នុង​ឆ្នាំ​២០១៣​ ចំនួន​ប្រហែល​៣​ពាន់​លាន​យ័ន៕​

ថា​លី​យ៉ាន​

Post a Comment

0 Comments

Close Menu