សៀមរាប ៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានជំនួបពិភាក្សាការងារលើគម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក តាមបណ្ដោយផ្លូវ ២ធ្នូ ប្រវែង៩៣ម៉ែត្រ ពីចំណុចប្រសព្វ Pub Street ដល់មុខខ្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
តាមរយៈព្រមព្រៀងរវាងJICA និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យក្រុមហ៊ុន Omura Ceratec Co.,Ltd ជួបពិភាក្សាការងារ និងអនុវត្តសាកល្បង(Pilot Project) ដើម្បីធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាថ្មី សាងសង់កម្រាល និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក តាមបណ្ដោយផ្លូវ ២ធ្នូ ប្រវែង៩៣ម៉ែត្រ ពីចំណុចប្រសព្វ Pub Street ដល់មុខខ្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបរួមមាន កម្រាលផ្លូវ ចំណត និងចិញ្ចើមផ្លូវ ដែលគម្រោងនេះចាប់ផ្ដើមអនុវត្តថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩។
ជំនួបពិភាក្សានេះ ក៏មានការចូលរួមពី លោក ពិន ប្រាកដ អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជំនាញដែលពាក់ព័ន្ធ និងសាលាក្រុងសៀមរាប។
គម្រោងសាកល្បងនេះ មានគោលបំណងរួមចំណែកការពារទឹកជំនន់ ដក់លើផ្លូវ និងចិញ្ចើមផ្លូវក្នុងទីក្រុង ដោយប្រើកម្រាលដុំបេតុងជម្រាបទឹក (Permeable Interlocking Block Pavement) ជាបច្ចេកវិទ្យា និងស្តង់ដារជប៉ុន៕
Source: Kampuchea Thmey Daily
0 Comments