Ad Code

ពួក​គ្រិស្ដ​សាសនិក​​២២​នាក់​ ក្នុងចំណោម​ចំណាប់ខ្មាំង​ជាង​១៥០​នាក់​ ត្រូវបាន​ក្រុម​ IS​ដោះលែង

​ក្រុម​ឃ្លាំមើល​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​រដ្ឋ​ឥស្លាម​បាន​ដោះលែង​ពួក​គ្រិស្ដ​សាសនិក​ជនជាតិ​អា​ហ្ស៊ី​រី​ ចំនួន២២នាក់​ក្នុងចំណោម​ពួកគេ​មួយចំនួន​ដែល​ក្រុម​នេះ​បាន​ចាប់ពង្រត់​ពី​ភូមិ​នៅ​ប៉ែក​ឦសាន​ប្រទេស​ស៊ី​រី​ កាល​ពីដើម​ឆ្នាំនេះ​។



​វា​មិន​ច្បាស់​ទេ​ថា តើ​មាន​ជនជាតិ​អា​ហ្ស៊ី​រី​ ប៉ុន្មាន​​នាក់​ ដែល​នៅតែ​ស្ថិតក្នុង​ដៃ​របស់​ពួក​សកម្ម​ប្រយុទ្ធ​ឥស្លាម​ជ្រុលនិយម​មួយ​នេះ​ ប៉ុន្តែ​លោក Rami Abdulrahman ដែលជា​ប្រធាន​ក្រុម​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​ មាន​មូលដ្ឋាន​ក្នុង​ចក្រភព​អង់គ្លេស ​បាន​និយាយថា ពួកគេ​បាន​បន្ត​ឃុំខ្លួន​មនុស្ស​ជាង១៥០នាក់​ទៀត​។



​ក្រុម​ឥស្លាម​ជ្រុលនិយម​នេះ​បាន​ចាប់ខ្លួន​ជនជាតិ​អា​ហ្ស៊ី​រី​ ជាង២០០នាក់​ នៅ​ខែកុម្ភៈ​ នៅ​ពេលដែល​ពួក​យុទ្ធជន​របស់ខ្លួន​បាន​រាតត្បាត​តាម​ភូមិ​ជាច្រើន​ដែល​រស់នៅ​ដោយ​ពួក​គ្រិស្ត​សាសនិក​នៅ​ជិត​ទីក្រុង Hasaka ដែលជា​ទី​ក្រុង​​ភាគ​ឦសាន​ ភាគច្រើន​រស់នៅ​ដោយ​ជន​ជាតិ​ឃើដ​។



​ប្រធាន​ក្រុម​ជនជាតិ​អា​ហ្ស៊ី​រី​-​ស៊ី​រី​ នៅក្នុង​ប្រទេស​ស៊ុយអែត លោក Afram Yakoub បាន​បញ្ជាក់​ពី​ការដោះលែង​នេះ ហើយ​បាន​និយាយ​ថា ចំណាប់ខ្មាំង​ទាំងអស់​ដែល​ត្រូវបាន​ដោះ​លែង​នេះ​ គឺជា​បុរស ​និង​ស្ត្រី​វ័យ​ចំណាស់។



​លោក​បាន​បន្ថែមទៀតថា ពួក​សកម្មប្រយុទ្ធ​បានសម្រេច​ចិត្ត​ដោះលែង​ចំណាប់ខ្មាំង​ទាំងនេះ​ប្រហែលជា​ដោយសារតែ​បញ្ហា​សុខភាព ​និង​វ័យ​ចំណាស់​របស់​ពួកគេ​៕


Reuters



ពួក​គ្រិស្ដ​សាសនិក​​២២​នាក់​ ក្នុងចំណោម​ចំណាប់ខ្មាំង​ជាង​១៥០​នាក់​ ត្រូវបាន​ក្រុម​ IS​ដោះលែង

Post a Comment

0 Comments

Close Menu