កំពង់ធំ ៖ លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះសួរសុខទុក្ខនិវត្តជន ជាង២១៦នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដោយមានការចូលរួមពី លោក អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការចំនួនជាង៣០០នាក់។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានកិច្ចស្វាគមន៍ចំពោះ លោកព្រមទាំងគណៈប្រតិភូ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមានការផ្តាំផ្ញើ ពីសំណាក់លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ដែលបាន ថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង តស៊ូដណ្តើមយកជ័យជំនះ និងយកសន្តិភាពជូនប្រទេសជាតិ និងធ្វើឲ្យប្រជាពលរដ្ឋ មិនអាចបំភ្លេចបាននូវគុណបំណាច់របស់និវត្តជនទាំងអស់។
លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា សូមឲ្យលោកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពិនិត្យចំពោះប៉ុស្តិ៍រដ្ឋបាលទាំង៨១ឃុំសង្កាត់ និងលោកអធិការដ្ឋានក្រុង ស្រុកណាដែលបញ្ហាកើតឡើងច្រើន ត្រូវចាត់ឲ្យស្នងការរងដឹកនាំកម្លាំងចុះទៅសហការរកចំណុចខ្សោយថា វាបណ្តាលមកពីអ្វី? រួមមានចោរកម្ម ប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរ បទល្មើសនេសាទបទល្មើស ព្រៃឈើ និងបញ្ហាគ្រឿងញៀន កន្លងមកខេត្តកំពង់ធំបង្ក្រាបបានករណីគ្រឿងញៀនលេចធ្លោជាងខេត្ត ដ៏ទៃ គួរជាទីមោទន ក៏ប៉ុន្តែសូមកុំភ្លេចថា កាលណាបង្ក្រាបបានច្រើន ចំពោះអ្នកចែកចាយ និង អ្នកប្រើប្រាស់វិញនោះក៏មានច្រើនដែរ ចំណែកសេវាកម្មផ្សេងៗសូមកុំឲ្យហាមាត់ទាប្រាក់ពីប្រជាពលរដ្ឋជាដាច់ខាត បើគាត់យល់ថា ជួយបន្តិចបន្តួចថ្លៃសាំងជិះយកមកឲ្យគាត់នោះវាមិនជាបញ្ហាទេ!ជាពិសេសការធ្វើអត្តសញ្ញាណប័ណ្ណ លោកបញ្ជាក់ច្បាស់ថា ប្រសិនណាជាធ្វើខុសអក្ខរាវិរុទ្ឋណា១ ឬក៏ពុះសូវច្បាស់ភិនភាគត្រង់កន្លែងណានោះ សូមធ្វើជូនគាត់សារថ្មី ទោះបីជាប៉ុន្មានដងក៏ដោយ មិនឲ្យទារប្រាក់ទៀតនោះទេ និងត្រូវសុំទោស ដល់គាត់ដែលបានចំណាយពេលវេលាច្រើនលើកច្រើនសារដោយសារតែកំហុសបច្ចេកទេសណាមួយ និងសូមឲ្យកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋានគរបាលខេត្តកំពង់ធំ។
លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានចំណាយនូវថវិកាផ្ទាល់ខ្លួនជួយឧបត្ថម្ភដល់មន្ត្រីនគរបាលចូលនិវត្តចំនួន២១៦ ក្នុងម្នាក់ៗ៥០០០០៛ជួនគ្រួសារមន្ត្រីនគរបាលជួបការ១២គ្រួសារ ក្នុង១គ្រួសារថវិកា៥០០០០៛ អង្ករ៥០.គ មី១កេះនិងទឹកស៊ីអ៊ីវ១យួរ,ជួយស្នងការដ្ឋានខេត្តថវិកា៥លានរៀល ប្រេងសាំង១០០០លីត្រ អាវចរាចរ១០០ និងអាវកាក់អន្តរាគមន៏១០០អាវ,ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំថវិកា២លានរៀល និងសាំង៥០០លីត្រ,ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថវិកា២លានរៀល និងសាំង៥០០លីត្រ ក្នុងនោះដែរ លោកថោង ខុន ឧបត្ថម្ភម្នាក់៤ម៉ឺនរៀលនិង លោកអ៊ុត សំអន បានឧបត្ថម្ភម្នាក់៤ម៉ឺនរៀលនិងសារុង១ដល់មន្ត្រីនគរបាលចូលនិវត្តទាំងជាង២១៦នាក់មិនតែប៉ុណ្ណោះលោក បានសន្យាថា នឹងជួយឧបត្ថម្ភប៉ុស្តិ៍នគរបាលចំនួន១០ដល់ មន្ត្រីនគរបាលដែលមិនទាន់មាន កន្លែងធ្វើការទៀតផងដែរសម្រាប់ធ្វើការ៕
លោក នេត សាវឿន ចុះសំណេះសំណាលនិវត្តជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
0 Comments