Ad Code

ឃាត់ខ្លួន​យុវជន​ម្នាក់ ​ករណី​ហិង្សា​ដោយ​ចេតនា​



​រតនគិរី ៖ យុវជន​ម្នាក់ ​ត្រូវបាន​កម្លាំង​នគរបាល​អធិការ​នគរបាល​ក្រុង​បាន​លុង ​ធ្វើការ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ហិង្សា​ដោយ​ចេតនា​។​ (​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ​)​។ ការឃាត់ខ្លួន​យុវជន​នេះ​ កាល​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​អង្គារ ៨​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ​ នៅ​ចំណុច​ខាងកើត​ផ្សារ​ក្រុង​បាន​លុង ស្ថិត​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ ឈ្មោះ គឹម ម៉េង​គាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ដី​ឡូត៍ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្ត​រតនគិរី មានមុខ​របរ ជាង​ឈើ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu