ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បែបនេះ ខណៈដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា នៅខេត្តព្រះសីហនុ យកកម្លាំងប៉ូលិស យកកម្លាំងអាវុធហត្ថ ទៅអនុវត្តដីកា វាត្រូវ តែបើយកកម្លាំងយោធាទៅអនុវត្តវាមិនត្រូវទេ។
តាម សម្ដេចក្រឡាហោម ស ខេង បញ្ហានេះ ធ្លាប់បានកើតមាននៅ២ខេត្តហើយ គឺមួយទៀតនៅខេត្តក្រចេះ។ សម្ដេចបញ្ជាក់ថា យើងជាអ្នកអនុវត្តច្បាប់ ត្រូវតែចេះច្បាប់ ហើយបើយើងអ្នកអនុវត្តច្បាប់ មិនចេះច្បាប់ មិនត្រូវទេ ហើយបើយើងអ្នកអនុវត្តច្បាប់ ទៅការពារអ្នកខុស វាមិនមែនជាអ្នកច្បាប់ទេ តែវាជាអ្នកការពារបុគ្គលខុស៕
Source: Kampuchea Thmey Daily
0 Comments