Ad Code

ម៉ាឡេស៊ី​បង្ហាញថា វត្ថុ​ដែល​រឹបអូស​បាន​ពី​អតីត​នាយករដ្ឋមន្ត្រី​លោក Najib មានតម្លៃ​២៧៣​លាន​ដុល្លារ



ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា វត្ថុ​ជាច្រើន ​ដែល​រឹបអូស​បាន​នៅ​ក្នុង​ការ​វាយឆ្មក់​លើ​អចលន​ទ្រព្យ​ដែល​ទាក់ទង​ទៅ​នឹង​អតីត​មេដឹកនាំ​ ដែល​រង​ការវាយប្រហារ​ដោយ​រឿងអាស្រូវ​របស់​ម៉ាឡេស៊ី​ដែល​រួមមាន​ទាំង​សាច់ប្រាក់ គ្រឿងអលង្ការ​និង​កាបូប​ប្រណីត​ផងដែរ​នោះ​ គឺមាន​តម្លៃ​រហូតដល់​ទៅ​២៧៣​លាន​ដុល្លារ​អាមេរិក​។​

ការស៊ើបអង្កេត​ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ទៅលើ​មូលនិធិ 1MDB គឺ​បាន​រកឃើញ​គ្រឿងអលង្ការ​ចំនួន​១២,០០០ កាបូប​មាន​ប្រាក់សុទ្ធ​ជិត​៣០​លាន​ដុល្លារ នាឡិកា​ជាង​៤០០​គ្រឿង​មានតម្លៃ​១៩.៣​លាន​ដុល្លារ​និង​ទំនិញ​ប្រ៊េ​នៗ​ផ្សេងទៀត​។​

លោក Amar Singh ប្រធាន​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ពាណិជ្ជ​កម្មបាន​និយាយថា “​ខ្ញុំ​គិតថា​នេះ​ជាការ​រឹបអូស​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី​បន្ទាប់ពី​មន្ត្រីប៉ូលិស​បានបញ្ចប់​ភារកិច្ច​រាប់​វត្ថុ​ទាំងអស់​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ការ​វាយឆ្មក់​ជុំវិញ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​កាលពី​ខែ​មុន​”​។​

ប្រាក់បៀវត្ស​ផ្លូវការ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Najib Razak ខណៈពេល​កំពុងកាន់​តំណែង​គឺ​២២,៨២៧​រីង​ហ្គី​ត (៥,៦៧០​ដុល្លារ​) ក្នុង​មួយខែ​។​

ការចោទប្រកាន់​អំពី​អំពើពុករលួយ​ដ៏​ធំ​គឺជា​កត្តា​សំខាន់​មួយ​ដែល​បណ្តាល​ឲ្យ​ក្រុមចម្រុះ​កាន់តំណែង​ជា​យូរ​មកហើយ​របស់លោក Najib ចាញ់ឆ្នោត​ដ៏​ភ្ញាក់ផ្អើល​កាលពី​ខែ​មុន​ក្រោម​ស្នាដៃ​សម្ព័ន្ធភាព​កំណែទម្រង់​និយម​ដែល​ដឹកនាំ​ដោយ​លោក Mahathir Mohamad​។​

ភរិយា​របស់គាត់​ដែលជា​អ្នក​ស្រឡាញ់​របស់​ប្រណីត​ឈ្មោះ Rosmah Mansor បាន​បង្ក​ឲ្យ​មាន​កំហឹង​ជា​សាធារណៈ​ដោយសារ​កាបូប​និង​គ្រឿងអលង្ការ​ដ៏​ច្រើន​លើសលុប​របស់លោក​ស្រី​ហើយ​សេចក្តីរាយការណ៍​បាន​បង្ហាញថា​លោកស្រី​ស្រឡាញ់​ការដើរ​ទិញ​ឥ​វ៉ាន់​នៅក្រៅ​ប្រទេស​។​

វត្ថុ​ទាំងនោះ​ត្រូវបាន​រឹបអូស​នៅ​ក្នុងការ​វាយឆ្មក់​លើ​ទីតាំង​ចំនួន​៦​ដែល​ភ្ជាប់​ទៅនឹង​លោក Najib រួមទាំង​ផ្ទះល្វែង​ប្រណីត​នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​និង​ទីលំនៅ​សំខាន់​របស់គាត់​នៅ​ទីក្រុង​ផងដែរ​។​

ការប្រមូល​គ្រឿងអលង្ការ​ដ៏​ធំ​សម្បើម​រួមមាន​ខ្សែក​ចំនួន​១,៤០០​ខ្សែ​និង​ចិញ្ចៀន​២,២០០​វង់​។ គ្រឿងអលង្ការ​ថ្លៃ​ជាងគេ​បំផុត​គឺ​ខ្សែក​ដែល​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មានតម្លៃ​៦.៤​លាន​រីង​ហ្គី​ត (១.៥​លាន​ដុល្លារ​អាមេរិក​) ។​

ប៉ូលិស​បាន​និយាយថា កាបូបដៃ​ចំនួន​៥៦៧​ក៏ត្រូវ​បាន​រឹបអូស​ផងដែរ​រួមទាំង​កាបូប​ម៉ាក Hermes ចំនួន​២៧២​ដែលមាន​តម្លៃ​៥១.៣​លាន​រីង​ហ្គី​ត​។​

នាឡិកា​ដៃ​សរុប​ចំនួន​៤២៣​ដែលមាន​តម្លៃ​៧៨​លាន​រីង​ហ្គី​ត​ក៏ត្រូវ​បាន​រកឃើញ​រួម​ជាមួយនឹង​វ៉ែនតា​ចំនួន​២៣៤​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu