Ad Code

ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក​ថែមទាំង​កូន​ច្រើន​២​គ្រួសារ​ ទទួល​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ ២០១៨ នេះ​លោក​លី​ សារី​ អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​គណៈ​ក​ម្មា​ធិការ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ លោក​ផូ​ស៊ីតា​ល់​សប្បុរសជន និង​សហការី​ជាច្រើន​នាក់​ទៀត​បាន​នាំ​យក​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រី​ក្រី​ជួប​ការ​លំបាក​និង​កូន​ច្រើន​ចំនួន​២​គ្រួសារ​ដែលមាន​ឈ្មោះ​១ ចិន ប៊ូ​រ៉ា​ន់ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​កម្មករ​ប្រពន្ធ​ឈ្មោះ លឿង ភ័​ក្រ អាយុ​២៨​ឆ្នាំ​មានកូន​៣​នាក់​ ដែល​មាន​ជីវភាព​ជួប​ក្រលំបាក​រស់​ក្នុង​កូនខ្ទម​លើដី​បងប្អូន​ទី​២​មិន​ស្គាល់ឈ្មោះ​តែ​មេ​គ្រួសារ​រងគ្រោះ​ពិការ​ជើង​អង្គុយ​លើ​រទេះ​មានកូន​ច្រើន​ក្នុង​បន្ទប់​រស់នៅ​ភូមិ​គៀប​សង្កាត់​ទឹក​ផ្លា​ក្រុង​សិរីសោភ័ណ​។



ប្រជាពលរដ្ឋ​ជួប​ការលំបាក់​ទាំង​២​គ្រួសារ​បាន​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត​រួមមាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ទឹកត្រី​.​ទឹកស៊ីអ៊ីវ​៦​ដប ខ្លាង​១​ដប សាប៊ូម្សៅ​១​គីឡូក្រាម សា​រ៉ុង​២ មុង​១ ភួយ​១ ក្រ​ម៉ា និង​លោក ផូ​រ ស៊ី​តា​ល់ ក្រុមហ៊ុន​ដីឡូត៍​ល្វែង​លក់​និង​ជា​ម្ចាស់​បណ្ណាគារ​បន្ទាយ​មាន​ស្រី​ជួយ​សៀវភៅ​៥០​ក្បាល ប៊ិច​ខៀវ​ក្រហម​៥០​ដើម​និង​លោក អ៊ុង សុ​ម៉ៅ ម្ចាស់​ហាង​លក់​រថយន្ត​នៅ​ខេត្តបន្ទាយមានជ័យ​ជួយ​ថវិកា៦​ម៉ឺន​រៀល​ដល់​គ្រួសារ​ពិការ​ទាំង​២​គ្រួសារ​នេះ​ផង​ដែរ​។



លោក​ លី​ សារី ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ការ​ផ្តល់​អំណោយ​ដក់​គ្រួសារ​ក្រីក្រ​និង​កូន​ច្រើន​របស់​កាកបាទក្រហម​ខេត្ត​នេះ​លោក​តំណាង​ឲ្យ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​យក​មក​ចែក​ជូន​ជន​ក្រីក្រ ហើយ​កន្លងមក​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែង​យកចិត្តទុកដាក់​រួមសុខ​រួម​ទុក​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​តែ​ក្រុមការងារ​ថ្នាក់​មូលដ្ឋាន​បាន​រាយ​ការ​ណ៍​មក​ឲ្យ​អំពី​ស្ថានភាព​រស់នៅ​របស់​ជន​ក្រីក្រ​រស់​នៅ​ក្នុង​ភូមិ​លោក​តែងតែ​យក​អំណោយ​ទៅ​ចែក​ជូន​មិនដែល​ដាច់​ឡើយ​។​ហើយ​អំណោយ​ចែក​ឲ្យ​នេះ ពិតជា​បាន​សម្រួល​ដល់​ការរស់នៅ​របស់​បងប្អូន​នៅក្នុង​មូលដ្ឋាន​មួយ​រយៈ។



លោក​លី ​សារី ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​សម្តេច​ទាំងពីរ​តែងតែ​គិតគូរ​ជានិច្ច ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដោយ​សម្តេច​តែងតែ​ចាត់ទុក​ការ​លំបាក​របស់​ប្រជាពលរដ្ឋ គឺជា​ការ​លំបាក​របស់​សម្តេច​។ ហើយ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទក្រហម​កម្ពុជា​គឺ​មិន​ប្រកាន់​ពូជ សាសន៍ ពណ៌​សម្បុរ​ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ពោល​គឺ​ទីណា​មានការ​លំបាក ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​ចុះ​ជួយ​ជានិច្ច​ផងដែរ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu