Ad Code

MCL 2018 ៖​ ខ្សែប្រយុទ្ធ​Privat របស់​អាស៊ី​អឺរ៉ុប កាន់តែ​ដាច់​ឆ្ងាយ​ក្នុង​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ត្រឹម​សប្ដាហ៍​ទី​១១



កីឡាករ​ជនជាតិ​កា​ម៉េ​រ៉ូ​ន Befolo Mbarga Privat​សមាជិក​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប កំពុង​តែ​បន្ត​ឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ គឺ​ចំនួន​១៦​គ្រាប់​ម្នាក់ឯង​គិត​ត្រឹម​ប្រចាំ​សប្ដាហ៍​ទី​១១ នៃ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2018) ក្រោយ​បន្ត​រកបាន​គ្រាប់​បាល់​នៅ​ចុង​សប្ដាហ៍​កន្លងទៅ​។

សរុប​ប្រកួត​ត្រឹម​១១​សប្តាហ៍​មកនេះ​ ក្រុម​សមាជិក​ទាំង​១២​អាច​ទា​ត់ប​ញ្ចូ​ល​ទី​គ្នា​បាន​២៣៥​គ្រាប់​។ ចំណែក​១៦ គ្រាប់​របស់​កីឡាករ Privat បាន​ទា​ត់ប​ញ្ចូ​ល​ទី​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៦​គ្រាប់ បឹងកេត និង​ព្រះខ័ន​រាជ​ស្វាយរៀង ២​គ្រាប់ អង្គ​រថា​យ​ហ្គឺ​រ​,​វិសាខា​,​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​, ក្រសួងការពារជាតិ​,​សូល​ទី​ឡូ​អង្គរ និង​អគ្គីសនី​កម្ពុជា ១​គ្រាប់ៗ​គ្រប់​ក្រុម​។ ក្រៅពី​កីឡាករ Privat គេ​សង្កេតឃើញ​កីឡាករ Bisan George របស់​ណាហ្គា​វើ​ល រកបាន​ម្នាក់​១៣​គ្រាប់ តាម​ពីក្រោយ ហើយ​កីឡាករ​ប្រេ​ស៊ី​ល Maycon របស់​បឹងកេត រកបាន​១០​គ្រាប់ កីឡាករ​នី​ហ្សេ​រី​យ៉ា Julius Oiboh របស់​បឹងកេត រកបាន​៩​គ្រាប់ កីឡាករ​កីឡាករ​កូរ៉េខាងជើង Cheo Myon Ho របស់​វិសាខា រកបាន​៨ គ្រាប់ កីឡាករ​នី​ហ្សេ​រី​យ៉ា Bata របស់​សូល​ទី​ឡូ​អង្គរ​រកបាន​ម្នាក់​៧​គ្រាប់​តាម​ពីក្រោយ​។ កីឡាករ​វ័យក្មេង សាន គឹម​ហេង រ៉ឹ​ម ប៊ុន​ហៀ​ង របស់​ក្រសួងការពារជាតិ និង​កីឡា​ករនី​ហ្សេ​រី​យ៉ា Mathew Osa រកបាន​៦​គ្រាប់​ម្នាក់​។ ក្រៅពីនោះ​សុទ្ធតែ​អ្នករក​គ្រាប់​បាល់​បាន​ម្នាក់​៥​គ្រាប់​ចុះក្រោម​។



​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើង​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់ Singapore Cup ជាដើម​។

តាម​គម្រោង​ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​ទៅ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បង្អស់​នោះ​ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ (​ឬ​ហៅថា​ស្បែកជើង​មាស​) ព្រមទាំង​ថវិកា​លើកទឹកចិត្ត​ចំនួន​១.៥០០,០០០៛​។ កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Autheire Kipson អតីត​សមាជិក​នៅ​ក្លិបណាហ្គាវើល​ជា​ម្ចាស់​ស្បែកជើង​មាស​ឆ្នាំចាស់​២០១៧ កន្លង​ទៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu