អង្គការសុខភាព The Pan Aerican Health Organization កាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យមានសកម្មភាពជាបន្ទាន់ ដើម្បីបញ្ឈប់ការឆ្លងជំងឺកញ្ជ្រិល និង រោគខាន់ស្លាក់ដែលនាំឲ្យមានការកើនឡើងនូវវិបត្តិដែលគេបានឃើញវេជ្ជបណ្ឌិតបានលើកគ្នាទាំងហ្វូងទៅកាន់ទីកន្លែងដទៃក្នុងប្រទេសវេណេហ្ស៊ូអេឡា។
ប្រទេសអាមេរិកទាំងឡាយត្រូវបានប្រកាសថា ឆ្លងផុតពីជំងឺកញ្ជ្រិលទៅហើយ នៅឆ្នាំ២០១៦ ប៉ុន្តែជំងឺដែលបង្កដោយវីរុសដែលបណ្តាលឲ្យកើតអាការៈរលាកសួត ហើមខួរក្បាលនិងបាត់បង់ជីវិតនោះបានវិលមកកាន់ប្រទេសវេណេហ្ស៊ូអេឡា វិញហើយកាលពីឆ្នាំទៅមិញ។ នេះបើយោងតាមការឲ្យដឹងពីអង្គការ PAHO ដែលជាការិយាល័យប្រចាំតំបន់ របស់អង្គការសុខភាពពិភពលោក។
ករណីជាលើកទីមួយត្រូវបានអះអាងថា កើតមានក្នុងខែកក្កដា ឆ្នាំ២០១៧ ប៉ុន្តែនៅខែមិថុនា ឆ្នាំ២០១៨វិញ តួលេខបានកើនឡើងដល់ទៅ២២៨៥ករណី ហើយនៅក្នុង២១រដ្ឋនៃរដ្ឋទាំង២៤នៃប្រទេសវេណេហ្ស៊ូអេឡានិងនៅក្នុងរដ្ឋធានីសហព័ន្ធ។
នៅក្នុងរបាយការណ៍មួយអង្គការ PAHO បានថ្កោលទោសទៅលើការមិនបានផ្តល់វ៉ាក់សាំង ក៏ដូចជាការតាមដានពិនិត្យនិងគ្រប់គ្រង។
ប្រទេសនេះក៏ធ្លាប់កើតមានរោគខាន់ស្លាក់ដ៏ធំមួយដែលបង្កដោយបាក់តេរីបង្កការពិបាកដកដង្ហើមនិងមានបញ្ហាធ្ងន់ធ្ងរដល់បេះដូង និងអន្តរាយដល់ប្រព័ន្ធប្រសាទជាមួយ១០៨៦ករណីត្រូវបានអះអាងកាលពីឆ្នាំ២០១៦ដល់២០១៨ ខណៈការអះអាងពីអត្រាមរណៈវិញមានដល់ទៅ១៤.៧ភាគរយ។
ទន្ទឹមហ្នឹងនោះ អត្រាជំងឺគ្រុនចាញ់កើនឡើងដល់ទី៤ដង ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៧ ដោយមានរហូតដល់ទៅ៤០៦.២៨៩ករណី។
តាមការប៉ាន់ស្មានពីសហព័ន្ធគ្រូពេទ្យនៃប្រទេសវេណេហ្ស៊ូអេឡាថា មានគ្រូពេទ្យដល់ទៅប្រមាណ២២.០០០នាក់ បានធ្វើអន្តោប្រវេសន៍ចេញពីប្រទេសទៅហើយ។
តួលេខនាបច្ចុប្បន្ននៅក្នុងប្រទេសមានគ្រូពេទ្យនៅសល់ស្មើតែមួយភាគបីប៉ុណ្ណោះ នៃចំនួនវេជ្ជបណ្ឌិត៦៦.១៣៨នាក់ ដែលបានរាយការណ៍កាលពីក្នុងឆ្នាំ២០១៤៕
អា.អេហ្វ.ប៉េ
Source: Kampuchea Thmey Daily
0 Comments