Ad Code

មនុស្ស​រាប់​រយ​នាក់​រត់គេច​ពី​ការ​ប្រយុទ្ធ​ ដែល​គាំទ្រ​ដោយ​អាមេរិក​សម្រាប់​ទីតាំង​ចុងក្រោយ​របស់​ក្រុម IS នៅ​ប្រទេស​ស៊ី​រី​



ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​សម្រាប់​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៥​ហើយ​នៅ​ថ្ងៃ​ពុធ​ ខណៈ​ក្រុម​គ្រួសារ​ដែល​អស់កម្លាំង​ បាន​ចាក​ចេញពី​ទឹកដី​ ដែល​កំពុង​ថយ​ចុះ​ដែល​ទីតាំង​របស់​ក្រុម​ជី​ហាដ​និយម​កំពុង​ត្រូវ​បាន​វាយលុក​ដោយ​កងកម្លាំង​ដែល​ដឹកនាំ​ដោយ​ពួក​ឃើ​ដ។

មនុស្ស​រាប់រយ​នាក់​បាន​ភៀសខ្លួន​ទាំងយប់​ទាំង​ថ្ងៃ​ចេញពី​ទីប្រជុំជន Baghouz ក្បែរ​តំបន់​ដែល​ពួក​យុទ្ធជន IS កំពុង​ឈរជើង​ចុងក្រោយ​។​

ក្រុម​ជ្រុលនិយម​បានប្រកាស​រដ្ឋ “caliphate” ឆ្លងកាត់​ព្រំដែន​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​២០១៤​ប៉ុន្តែ​យុទ្ធនាការ​យោធា​ជាច្រើន​បានធ្វើ​ឲ្យ​ដែនដី​របស់ខ្លួន​ធ្លាក់​ចុះមក​នៅ​តិចជាង​៤​គីឡូម៉ែត្រ​ការ៉េ​នៅលើ​ព្រំដែន​អ៊ីរ៉ាក់​។​



បន្ទាប់ពី​បាន​ផ្អាក​រយៈពេល​ជាង​មួយ​សប្តាហ៍​ដើម្បី​អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​ចាកចេញ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) បានប្រកាស​ការវាយលុក​ចុងក្រោយ​ដើម្បី​ដណ្តើម​ទឹកដី​ពី​ពួក​ជ្រុលនិយម​វិញ​កាលពី​ថ្ងៃ​សៅរ៍​ដោយមាន​ជំនួយ​ពី​យន្តហោះ​ចម្បាំង​និង​កាំភ្លើង​ធំ​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​។​

អ្នកនាំពាក្យ SDF លោក Mustefa Bali បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ជន​ស៊ីវិល​ចំនួន​៦០០​នាក់​បាន​ភៀសខ្លួន​ចេញពី​តំបន់​ប្រយុទ្ធ​នៅពេល​យប់​ហើយ​ក្រុម​ឃ្លាំមើល​សង្គ្រាម​ស៊ី​រី​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា​មនុស្ស​៣៥០​នាក់​ផ្សេងទៀត​បាន​ចាកចេញ​នៅថ្ងៃនោះ​។​

សង្កាត់​ភាគច្រើន​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ SDF ប៉ុន្ដែ​ផ្នែក​ភាគខាងត្បូង​នៃ​ទីក្រុង​តូច​មួយ​ដែល​សំឡេង​នៃ​ការប្រយុទ្ធ​អាច​ស្ដាប់ឮ​គឺ​នៅតែ​ត្រូវបាន​កាន់កាប់​ដោយ​ក្រុម IS ។​

មិនមាន​អង្គការក្រៅរដ្ឋាភិបាល​ដ​ទៃទៀត​ឬ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ណាមួយ​នៅ​កន្លែង​ជម្លៀស​មនុស្ស​នោះទេ​។​

មនុស្ស​ចំនួន​៦​នាក់​ដែល​ស្ថិតក្នុង​ចំណោម​អ្នក​មកដល់​ថ្មី​គឺជា​បុរស​ពេញវ័យ​។ អ្នកផ្សេង​ទៀត​គឺជា​ស្ត្រី​និង​កុមារ​។​

ប្រហែល​ពាក់កណ្តាល​គឺជា​ស្ត្រី​សញ្ជាតិ​អ៊ុយ​ក្រែ​ន​ឬ​រុស្ស៊ី​និង​កូនៗ​របស់​ពួកគេ​ខណៈដែល​ភាគច្រើន​នៃ​អ្នក​ផ្សេងទៀត​គឺជា​ជនជាតិ​ស៊ី​រី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu