Ad Code

ពិធី​ដង្ហែ​ និង​បូជាសព លោក​អនុ​វរសេនីយ៍ទោ មាឃ ភា នាយរង​ផ្នែក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​



ឧត្តរមានជ័យ ​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​រៀបចំ​កម្លាំង​ចំនួន​៣៥​នាក់ ចូលរួម​ជាមួយ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន​២០​នាក់ កម្លាំង​វរ​៩០៥ ចំនួន​៣០​នាក់ កម្លាំង​សរុប​ចំនួន​៨៥ នាក់ ដឹកនាំ​រួម​ដោយ លោក​ឧត្ដមសេនីយ៍​ត្រី ព្រហ្ម សំអាត ស្នងការ​រង តំណាង​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចូលរួម​ពិធី​ដង្ហែ​ និង​បូជាសព លោក​អនុ​សេនីយ៍ទោ មាឃ ភា នាយរង​ផ្នែក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បាន​មរណភាព ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​វត្ត​ថ្លា​ត ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu