ភ្នំពេញ ៖ បុរសជាជនជាតិកូរ៉េម្នាក់ សង្ស័យបែកថ្នាំ ដៃប្រដាប់ដោយដំបង និងកូនកាំបិត ដើររេរាពេញផ្លូវបេតុង ម្តុំបុរីវិឡារទួលសង្កែ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹក ក្រោយមកទើបសមត្ថកិច្ចទាញយកដំបង និងកាំបិតពីជននោះបាន។
ហេតុការណ៍នេះ បានកើតឡើងលើផ្លូវបេតុងម្តុំបុរីវិឡាទួលសង្កែ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៦ព្រឹក គាត់បានឃើញបុរសខាងលើ កាន់កូនកាំបិត២ និងដំបង២កំណាត់ និយាយម្នាក់ឯងត្រឡប់ត្រឡិនដើរត្រេងត្រាងរេរាទៅមកពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវចោមរោមមើល ហើយក្រោយមកក៏មានគេទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកមើល និងសាកសួរតែម្ដង។
ពេលសមត្ថកិច្ចមកដល់ បានលួងលោមជននោះ ហើយបានដកកាំបិត និងដំបងយកទៅរក្សាទុកព្រោះខ្លាចបង្កជាហិង្សាលើអ្នកដទៃ ហើយជននោះ បានដើរចូលផ្ទះជួលលេខC22 ដែលនៅក្បែរនោះបាត់ទៅ។
ក្រោយមក ដោយសមត្ថកិច្ចសួររកលិខិតឆ្លងដែន ហើយដោយសារលិខិតឆ្លងដែនជននោះមិននៅជាប់ខ្លួន សមត្ថកិច្ចប្រាប់ថា មិនអនុញ្ញាតឲ្យជននោះជួលផ្ទះនៅទីនោះទៀតទេ៕
Source: Kampuchea Thmey Daily
0 Comments