Ad Code

បេសកកម្ម​ប៉ា​ឡេ​ស្ទី​ន​របស់​អាមេរិក​ បាន​ដាក់​បញ្ចូល​ជាមួយ​ស្ថានទូត​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ



ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​យេ​រូ​សា​ឡឹម​ដែល​បម្រើ​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នឹងត្រូវ​ប្រែ​ក្លាយទៅជា​ស្ថានទូត​អាមេរិក​ថ្មី​ប្រចាំ​ប្រទេស​អ៊ីស្រាអែល​ដែល​ការច្របាច់បញ្ចូល​នេះ​បាន​បង្ក​ជា​កំហឹង​ដល់​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន។

ការសម្រេចចិត្ត​បង្កើត​បេសកកម្ម​ការទូត​តែមួយ​នៅ​ទីក្រុង​យេ​រូ​សា​ឡឹម​ត្រូវបាន​ប្រកាស​កាលពី​ខែតុលា​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo ហើយ​ត្រូវបាន​គេ​រំពឹងទុក​យ៉ាង​ទូលំទូលាយ​នៅ​ដើមខែ​មីនា​។​

ការច្របាច់បញ្ចូល​នេះ​បានធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​ពី​ប៉ា​ឡេ​ស្ទី​ន​ថា រដ្ឋបាល​របស់លោក Trump កំពុង​បន្ទាប​ការដោះស្រាយ​ក្តីកង្វល់​របស់​ពួកគេ​នៅក្នុង​ទីក្រុង​យេ​រូ​សា​ឡឹម​ដែលមាន​ជម្លោះ​។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​បង្ក​ឲ្យ​ពិភព​អារ៉ាប់​មានការ​ខឹងសម្បា​និង​ជំរុញ​ឲ្យ​មានការ​រិះគន់​ជា​អន្តរជាតិ​ដោយសារតែ​គាត់​ទទួលស្គាល់​ក្រុង​យេ​រូ​សា​ឡឹម​ថា​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​នៅ​ខែធ្នូ​ឆ្នាំ​២០១៧​ហើយ​បាន​រើ​ស្ថានទូត​សហរដ្ឋអាមេរិក​ពី​ទីក្រុង​តែ​ល​អា​វីវ​ទៅ​ទីក្រុង​យេ​រូ​សា​ឡឹម​កាលពី​ខែឧសភា​។​

មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​បាន​ផ្អាក​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋបាល​អាមេរិក​ក្រោយពី​ការ​រើ​ស្ថានទូត​និង​បានធ្វើ​ពហិការ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋអាមេរិក​ដើម្បី​បង្កើត​ផែនការ​សន្តិភាព​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​ដោយ​ចោទប្រកាន់​ក្រុង​វ៉ាស៊ីនតោន​ថា​លំអៀង​ទៅរក​អ៊ីស្រាអែល​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Robert Palladino បាន​ថ្លែងថា ការសម្រេចចិត្ត​នេះ​ត្រូវបាន​ជំរុញ​ដោយ​ប្រសិទ្ធភាព​ប្រតិ​ប​តិ្ត​ការ​ហើយ​នឹងមាន​សកម្ម​ភាព​ការទូត​អាមេរិក​និង​សេវា​កុងស៊ុល​ជា​បន្ត​។​

លោក​បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វា​មិនបាន​បង្ហាញ​ពី​ការផ្លាស់ប្តូរ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​លើ​ទីក្រុង​យេ​រូ​សា​ឡឹម តំបន់​វេស​បេង​ឬ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ទេ​។ ព្រំដែន​ជាក់លាក់​នៃ​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល​នៅ​ទីក្រុង​យេ​រូ​សា​ឡឹម​គឺ​ស្ថិតនៅក្រោម​ការចរចា​ចុងក្រោយ​រវាង​ភាគី​ទាំងពីរ​”​។​

គួរ​បញ្ជាក់ថា ស្ថានភាព​របស់​ទីក្រុង​យេ​រូ​សា​ឡឹម​គឺជា​ជម្លោះ​ដ៏​ធំ​បំផុត​មួយ​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu