Ad Code

ចៅក្រម​ពី​រ​រូប​ សម្រេច​ឃុំខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ នៅ​ស្រុក​កៀនស្វាយ​



​កណ្តាល ​៖ ​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ លោក អ៊ី សុវណ្ណ និង​ លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល​ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​កក្រើក​នៅ​ស្រុក​កៀនស្វាយ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ​ពី​បទ​"​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​" តាម​មាត្រា​៤០ នៃ​ច្បាប់ ​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ឫស្សី​ស្រុក ឃុំ​ឈើទាល និង​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៩។

ជនជាប់ចោទ ​ទី​០១​-ឈ្មោះ អៀម ភារ​ម្យ ហៅ​ម៉ក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល មុខរបរ ពុំ​ពិតប្រាកដ។ ទី​០២-​ឈ្មោះ គ្រី ចាន់នី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល មុខរបរ​ពុំ​ពិត។ ទី​០៣-ឈ្មោះ សារី យូ​សេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មុខរបរ​មិន​ពិតប្រាកដ។ ទី​០៤​-ឈ្មោះ នួន ចាន់​ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​ មាន​ទីលំនៅ ភូមិ​ភូមិធំ ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​ មុខរបរ ពុំ​ពិតប្រាកដ។ ទី​០៥​-ឈ្មោះ ផាត ឌី​ណា ហៅ​ម៉ុក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល មុខរបរ ពុំ​ពិត (​ឃាត់ខ្លួន​)។ ទី​០៦​-ឈ្មោះ លឹម មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្រុក​ចេក ស្រុក​បាទី ខេត្ត​តាកែវ មុខរបរ កម្មករ និង​ទី​០៧​-ឈ្មោះ លាង ស៊ីវ​ម៉េង ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មុខរបរ មិន​ពិត​ប្រាកដ​។

ក្រុម​ជួញដូរ​គ្រឿងញៀន​ទាំង​៧​នាក់ ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ ​ចាប់​ឃាត់ខ្លួន​ នៅ​ថ្ងៃ​ទី​១៩​ ខែ​មករា ​ឆ្នាំ​២០១៩ ដោយ​ចាប់​យក​វត្ថុតាង​មាន​ ម្សៅ​ក្រាម ​ពណ៌​ស​ថ្លា​ សង្ស័យ​មាន​សារធាតុ​ញៀន ​ចំនួន​១៦​កញ្ចប់​(​ធំ​៥​កញ្ចប់ មធ្យម​១​កញ្ចប់ តូច​១០​កញ្ចប់​)​ប្រភេទ យ៉ាម៉ា​១​គ្រាប់ ពណ៌​ផ្កាឈូក, ជញ្ជីង​ថ្លឹង​២ ទូរស័ព្ទ​ដៃ​សរុប​១៨​គ្រឿង ដាវ​ច្នៃ​១​ដើម​ ដប​ច្នៃ​សម្រាប់​ប្រើប្រាស់​១​ ចម្ពាម​កៅស៊ូ​១ រួម​ទាំង​សម្ភារៈ​វេច​ខ្ចប់ ចែកចាយ ​និង​ប្រើប្រាស់​១​ចំនួន​ទៀត​។​

នគរបាល​ស្រុក​កៀនស្វាយ​បានឲ្យ​ដឹងថា នៅ​​​វេលា​ម៉ោង​កើតហេតុ​ខាងលើ ​ក្រោយពី​ទទួល​ព័ត៌មាន​ពី​កម្លាំង​​មូលដ្ឋាន​ល្អ​ថា​ មាន​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ​នៅ​ក្នុង​ឃុំ​កំពង់ស្វាយ ចំណុច​​ដី​ទូល​បារាំង ស្ថិត​ក្នុង​ភូមិ​ព្រែក​ដូង​ និង​ផ្ទះ​ជួល​១​ ស្ថិត​ក្នុង​ភូមិ​ឫស្សី ​ស្រុក/​ឃុំ ឈើទាល​​ភ្លាមនោះ​ លោក​អធិការ​ស្រុក​បាន​បញ្ជា​ឲ្យ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ និង​ឈើទាល ចុះ​បង្ក្រាប​ជាបន្ទាន់​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​យើង​បង្ក្រាប​បាន​ចំនួន​០៣​គោលដៅ រួមមាន ​ឃុំ​កំពង់ស្វាយ​ គោលដៅ​ទី ១-នៅវេលា​ម៉ោង​១០​និង​៤០​នាទី បង្ក្រាប​បាន​នៅ​ចំណុច​ផ្ទះ​របស់ ​ឈ្មោះ អៀម ភារ​ម្យ ហៅ ម៉ក់ ភេទ​ប្រុស ស្ថិត​ក្នុង​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។ គោលដៅ​ទី២ -នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី ​បង្ក្រាប​បាន​នៅផ្ទះ​របស់​ ឈ្មោះ សារី យូ​សេង ភេទ​ប្រុស ស្ថិតនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល និង​គោលដៅ​ទី​០៣-ឃុំ​ឈើទាល​នៅ​វេលា​ម៉ោង១១និង​២៥​នាទី បង្ក្រាប​បាន​០១​គោលដៅ​ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ឫស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu