មិត្តប្រុសរបស់ម្ចាស់ក្សត្រីជប៉ុន Mako បានអះអាងនៅថ្ងៃអង្គារថា គ្រួសាររបស់គាត់មិនមានបញ្ហាហិរញ្ញវត្ថុដែលរាំងស្ទះដល់ពួកគេទេបន្ទាប់ពីមានរបាយការណ៍ថា ប្រាក់កម្ចីដែលមិនបានសងបានបង្ខំឲ្យមានការពន្យារពេលក្នុងពិធីអាពាហ៍ពិពាហ៍រវាងគូស្នេហ៍នៅមហាវិទ្យាល័យទាំងពីរនាក់នេះ។
លោក Kei Komuro និងព្រះនាង Mako ដែលជាចៅស្រីច្បងរបស់ព្រះចៅអធិរាជ Akihito គ្រោងនឹងភ្ជាប់ពាក្យជាផ្លូវការនៅក្នុងពិធីតាមបែបប្រពៃណីជប៉ុនមួយកាលពីឆ្នាំមុនមុនពិធីរៀបអភិសេករបស់ព្រះមហាក្សត្រដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០១៨។
ប៉ុន្តែអាពាហ៍ពិពាហ៍នោះត្រូវបានលុបចោលវិញកាលពីខែកុម្ភៈឆ្នាំមុនចំពេលមានរបាយការណ៍ថា គ្រួសាររបស់លោក Komuro បានជួបប្រទះនឹងបញ្ហាលំបាកខាងហិរញ្ញវត្ថុដោយម្តាយរបស់គាត់បានខកខានសងប្រាក់កម្ចីចំនួន៤លានយ៉េន (៣៦,០០០ដុល្លារ) ពីអតីតគូដណ្តឹងរបស់គាត់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃអង្គារ លោក Komuro បាននិយាយថា “ម្តាយរបស់ខ្ញុំនិងខ្ញុំបានយល់ថា បញ្ហាផ្នែកហិរញ្ញវត្ថុពីអតីតគូដណ្តឹងរបស់ម្តាយខ្ញុំគឺត្រូវបានដោះស្រាយរួចហើយ”។
លោក Komuro បាននិយាយថា នៅពេលដែលម្តាយរបស់គាត់និងគូដណ្តឹងបានបែកបាក់គ្នាកាលពីឆ្នាំ២០១២ បុរសរូបនោះបាននិយាយថា ប្រាក់ដែលគាត់បានផ្តល់ឲ្យក្នុងអំឡុងពេលភ្ជាប់ពាក្យនោះគឺមិនចាំបាច់សងទេ។
ប៉ុន្តែគាត់បានផ្លាស់ប្តូរគំនិតរបស់គាត់នៅឆ្នាំបន្ទាប់ដោយទាមទារប្រាក់នោះត្រលប់មកវិញនៅក្នុងលិខិតមួយកាលពីខែសីហាឆ្នាំ២០១៣។ នេះបើយោងតាមការឲ្យដឹងពីលោក Komuro។
ម្តាយរបស់ Komuro បានជួបអតីតដៃគូរបស់នាងហើយប្រាប់គាត់ថា នាងមិនអាចសងបំណុលនោះបានទេហើយចាប់តាំងពីពេលនោះមកមិនមានសំណូមពរអ្វីទៀតឡើយ។
លោក Komuro និយាយថា លោកនិងម្ដាយរបស់លោកមានការភ្ញាក់ផ្អើលនៅពេលរបាយការណ៍បានលេចឡើងក្នុងខែធ្នូឆ្នាំ២០១៧ថា អតីតគូដណ្តឹងនៅតែចង់បានប្រាក់របស់គាត់ត្រលប់មកវិញ។ សេចក្តីរាយការណ៍នោះបានកើតឡើងត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីពិធីភ្ជាប់ពាក្យរបស់រាជវង្សត្រូវបានប្រកាស។
នៅខែកុម្ភៈឆ្នាំ២០១៨ លោក Kei Komuro និងព្រះនាង Mako បានពន្យារពេលរៀបអាពាហ៍ពិពាហ៍រហូតដល់ឆ្នាំ២០២០ដោយនិយាយថា ពួកគេត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំប៉ុន្តែពាក្យចចាមអារ៉ាមនៅក្នុងទស្សនាវដ្តីជប៉ុនបាននិយាយថា ការពន្យារពេលនេះគឺដោយសារតែបញ្ហាប្រាក់៕ AFP
Source: Kampuchea Thmey Daily
0 Comments