Ad Code

អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យមើល​ស្ថានភាព​ក្រោយពី​ជំនន់​ទឹកភ្លៀង និង​ចូលរួម​ជួយ​ដក ស្ទូង​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់​សិលា



ព្រះសីហនុ ៖ បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​ដែល​ជន​លិច​ភូមិឋាន ផ្ទះ និង​ផលដំណាំ​និង​ផ្លូវជាតិ​លេខ​៤ បាន​ស្រក​អស់នោះ នៅ​ព្រឹក​ថ្ង​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ជាច្រើន​នាក់ ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​ភូមិ​អូរ​បាក់រទេះ​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ព្រមទាំង​ការងារ​បង្កបង្កើនផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផងដែរ។



នៅក្នុង​ឱកាស​នោះ​ដែរ លោក យន្ត មីន ក៏បាន​ចូលរួម​ជួយ​ស្ទូងស្រូវ របស់​បងប្អូន​ប្រជាកសិករ ស្ថិតនៅ​ក្នុងភូមិ​វាល ភូមិ​ថ្មី​និង​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្តព្រះសីហនុ ព្រមទាំង​ជួយ​ដោះស្រាយ​ពូជស្រូវ​ស្រាល​ចំនួន​៥​តោន​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ជំនន់​ទឹកភ្លៀង ដែល​បណ្តាល​ឲ្យ​ទទួលរង​នូវ​ការខូចខាត សំណាប សន្ទូង​ចំនួន​៥៥​ហិកតា នៅក្នុង​ភូមិ​ចំនួន​៣ ភូមិ​ថ្មី ភូមិ​វាល និង​ភូមិ​ចាំ​ស្រី ក្នុងស្រុក​កំពង់​សិលា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យកទៅ​សាប ព្រោះ ស្ទូង​ឲ្យ​ទាន់​ដើមរដូវ​វស្សា។



សូម​បញ្ជាក់​ផង​ដែរ​ថា ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២០ ខែកក្កដា​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥/១១៦ ក្នុងភូមិ​សាស្ត្រ ឃុំ​អូរបាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu