Ad Code

ស្ទាវ​១​ក្រុម​ មាន​គ្នា​៥​នាក់​ ព្រួត​ដេញ​វាយ​គេ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ ពេល​ចាប់​ខ្លួនបាន​ថា​អត់​ដឹង​ម៉ូតូ​បាត់​ទៅណា



ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១​ បន្ទាប់ពី​ជនរងគ្រោះ​មក​ប្ដឹង​ថា​ មាន​ករណី​វាយ​ប្លន់​យក​ម៉ូតូ​បាន​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ​ និង ឈាន​ដល់​ឃាត់​ជនសង្ស័យ​៥​នាក់​ យក​មក​សួរនាំ​តែ​ក្រុម​ជនសង្ស័យ​ថា​ ពួក​ខ្លួន​បាន​ដេញ​វាយ​ពិតមែនតែ​មិនបាន​យក​ម៉ូតូ​ជនរងគ្រោះ​មិនដឹង​អ្នកណា​យក​ឡើយ ដែល​ករណីនេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ​ថ្ងៃទី​២៤​ ខែកក្កដា ឆ្នាំ២០១៨ ​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ ទល់មុខ​ក្លិប​ស្ប៉ា​យ​ឌ័​រ​ ក្នុងភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ​ហ៊ុយ មករា​ ភេទ​ប្រុស ​អាយុ១៨​ឆ្នាំ​ មុខរបរ​សិស្ស​ស្នាក់នៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​។ ម៉ូតូ​ជនរងគ្រោះ​ដែល​ជនសង្ស័យ វាយ​ប្លន់​យក​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ ឆ្នាំ​២០១៧ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GC-2337​។ ម៉ូតូ​ជនសង្ស័យ​២​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០(​សង់​ប៊ិច​)​ពណ៌​ខ្មៅ​ទី​១​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BM-7108 ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រីម​សេ​១១០(​សង់​ប៊ិច​)​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1BH-4814។



ជនសង្ស័យ​ទី​១​ឈ្មោះ នុត សិត​ ហៅ​អា​វែង​ ជា​បងធំ​អាយុ​២១​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ស្នាក់នៅ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃធំ ឃុំព្រៃធំ​ ស្រុក​កំពង់រោ​ ខេត្តស្វាយរៀង ទី​២​ឈ្មោះ សៀម វណ្ណ​រី ​ហៅ​អា​ឈុន​ ភេទ​ប្រុស ​អាយុ១៧ឆ្នាំ មុខរបរ​ជាង​ពិដាន​នៅ​សង្កាត់​អូ​បែកក្អម ​ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ភូមិ​គៀន​តា​សៀវ ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​ ទី​៣​ឈ្មោះ សៀម វណ្ណ​រ៉ា​ ហៅ​ឆាង ​ភេទប្រុស អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូ​បែកក្អម ​ខណ្ឌសែន​សុខ មាន​ស្រុកកំណើត​នៅ​ភូមិ​គៀន​តា​សៀវ ឃុំ​ស្វាយ​យា​ ស្រុក​ស្វាយជ្រុំ​ ខេត្តស្វាយរៀង ទី​៤ ឈ្មោះ ម៉ៅ ថែ​ល​ ភេទ​ប្រុស​ អាយុ២៥​ឆ្នាំ មុខរបរ​នៅផ្ទះ​ ទើប​មកលេង​មិត្ត​ភ័ក្តិ​ខាងលើ​មាន​ស្រុកកំណើត​នៅ​ភូមិ ចំការ​គួ​យ​ឃុំ​ដំរី​ពួន ស្រុកស្វាយ​អ​ន្ទ​រ ​ខេត្តព្រៃវែង​ និង ទី​៥​ឈ្មោះ លៀប អ៊ី​សា ​ភេទ​ប្រុស​ អាយុ២២​ឆ្នាំ ​ស្នាក់នៅ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​លាន​ ឃុំ​រំលិច​ ស្រុក​ស៊ី​ធ​កណ្តាល ​ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគាត់​និង​មិត្ត​ភ័ក្ដិ​២​នាក់​ទៀត ​បាន​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ ស៊េរី​២០១៧​ ទាំង​២​គ្រឿង ដោយ​ម៉ូតូ រូប​គាត់​ជិះ​គ្នា​២​នាក់ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ ម្នាក់ឯង​ចេញពី​ សង្កាត់​ព្រៃស ខណ្ឌដង្កោ ​ដើម្បី​ទៅផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ត្រពាំង​ថ្លឹង ​ខណៈ​ដែល​ពួកគាត់​ធ្វើដំណើរ​តាមផ្លូវ​ផ្សារ​ទួល​ពង្រ​ហួស​ផ្សារ បន្តិច ស្រាប់​តែ​មាន​ជនសង្ស័យ​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ដេញ​វាយ ​ដោយ​យក​ខ្សែក្រវាត់​ និង​ ដុំថ្ម គប់​ទៅ​លើក មិត្ត​ភ័ក្ដិ​របស់​គាត់​ត្រូវ​មួយ​ដុំ​ថ្ម ហើយ​ពួកគាត់​មានការ​ភិតភ័យ​ជិះ​ម៉ូតូ​រត់ មក​ផ្ទះជួល​របស់ខ្លួន។

ប្រភព​បន្ដ​ថា លុះ​រត់​មកដល់​មុខ​ក្លិប ស្ប៉ា​យ​ឌ័​រ ដែលជា​ចំណុច​ផ្ទះ​របស់​ខ្លួន​បាន​ឈប់​រត់​ហៅ​ឲ្យ​គេ​ជួយ​តែ​ត្រូវ​ក្រុម​ជនសង្ស័យ វាយ​ទៅលើ មិត្តភក្ដិ​របស់គាត់ បណ្តាល​បែកក្បាល​រងរបួស​ស្រាល ហើយ​បន្ទាប់មក​ស្រាប់​តែ​មាន​ជនសង្ស័យ យក​ម៉ូតូ​របស់​គាត់​បាត់​ដោយ​ជិះ​គេចខ្លួន​បាត់​អស់​។



ភ្លាមៗ​នោះ​រូប​គាត់​និង​មិត្ត​ភ័ក្ដិ​២​នាក់​ទៀត​ បាន​នាំ​គ្នា​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​១​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រកមុខ​សញ្ញា​មក​ផ្តន្ទាទោស​តាមច្បាប់​។ ពេលនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១​ និង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រួម​នឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សេងៗ បាន​ចេញ​គ្រប់​ច្រកល្ហក​ដើម្បី​តាម​ប្រមាញ់​មុខសញ្ញា ស្រាប់តែ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១​ បានឃើញ​ជនសង្ស័យ​ខាងលើ នៅ​ម្តុំ​កន្លែង​កើតហេតុ​ហើយ​បាន​ឃាត់​យកមក​សួរនាំ​ភ្លាមៗ​ផងដែរ។

បើ​តាម​នាយ​ប៉ុស្តិ៍​ចោមចៅ​១​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​ឃាត់​ជនសង្ស័យ​ខាងលើ​ភ្លាមៗ​នោះ គាត់​បាន​ហៅ ជនរងគ្រោះ​មក​ចង្អុលបង្ហាញ​ហើយ​ពិតជា​ជនសង្ស័យ​ខាងលើ​នឹង​មែន។​ ចំណែក​ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា ពួកគាត់​បាន​ដេញ​វាយ​ទៅលើ​ជនរងគ្រោះ​មែន​តែ​ពួកគាត់​មិនបាន យក​ម៉ូត​របស់​ជនរងគ្រោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១​ បន្ទាប់ពី​សាកសួរ​រួច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu