Ad Code

សាលា​វេជ្ជសាស្ត្រ​របស់​ប្រទេស​ជប៉ុន​សារភាព​ រៀបចំ​ការប្រឡង​ចូល​ទុកជាមុន



សាកលវិទ្យាល័យ​មួយ​ផ្សេងទៀត​បានទទួល​ស្គាល់​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បានរៀបចំ​ទុកជាមុន​នូវ​ការប្រឡង​ចូល​មហាវិទ្យាល័យ​ពេទ្យ​របស់ខ្លួន​ដើម្បី​លើកទឹកចិត្ត​ដល់​កូនៗ​ដែល​បញ្ចប់​ការសិក្សា​ដែល​នេះ​បានធ្វើអោយ​ចំនួន​សាលា​ពេទ្យ​ជប៉ុន​សរុប​ដែល​ត្រូវបាន​គេ​រកឃើញថា​បានរៀបចំ​ដំណើរការ​ចូលរៀន​រប​ស់​ពួកគេ​កើនឡើង​ដល់​៩​។​

សាកលវិទ្យាល័យ Nihon បាន​និយាយថា ខ្លួន​បាន​អនុគ្រោះ​ដល់​អ្នកដាក់ពាក្យសុំ​សរុប​ចំនួន ១៨​នាក់​ដែលជា​សាច់ញាតិ​ដែល​បញ្ចប់​ការសិក្សា​ក្នុង​រយៈពេល​បី​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៦​មក​នៅពេល​ពួកគេ​ត្រូវបាន​គេ​ទទួលយក​ក្រោម​លក្ខខណ្ឌ​ចុះឈ្មោះ​ចូលរៀន​បន្ថែម​។​

សាកលវិទ្យាល័យ​នេះ​បាន​បន្តថា មាន​ករណី​ស្រដៀង​គ្នា​ផ្សេងទៀត​ក្នុង​ឆ្នាំ​២០១៥​ឬ​មុននេះ​។​
​មន្ត្រី​ម្នាក់​នៃ​សាកលវិទ្យាល័យ​នេះ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា​សាកលវិទ្យាល័យ​ចង់​ធានា​ដល់​អ្នកដាក់ពាក្យសុំ​ដែល​ពិតជា​នឹង​ចូលរៀន​នៅ​សាកលវិទ្យាល័យ​របស់​យើង​ព្រោះ​ខ្លួន​មើលឃើញថា មាន​មនុស្ស​ជាច្រើន​មិនបាន​ចុះឈ្មោះ​ចូលរៀន​ទេ​បន្ទាប់ពី​ប្រឡង​ជាប់​។​

ការអនុវត្ត​មិន​ត្រឹមត្រូវ​មួយចំនួន​នៅក្នុង​ការចូល​សាលារៀន​វេជ្ជសាស្ត្រ​ត្រូវបាន​គេ​រកឃើញ​នៅ​សាកលវិទ្យាល័យ​ជប៉ុន​ជាច្រើន​ចាប់តាំងពី​ក្រសួង​អប់រំ​បាន​បើក​ការស៊ើបអង្កេត​មួយ​លើ​សាកលវិទ្យាល័យ​ចំនួន​៨១​កាលពី​ខែសីហា​។ សាកលវិទ្យាល័យ Tokyo Medical គឺជា​សាកលវិទ្យាល័យ​ដំបូង​គេ​ដែល​ត្រូវបាន​គេ​រកឃើញថា មានការ​រើសអើង​ចំពោះ​អ្នកដាក់ពាក្យសុំ​ភេទ​ស្រី​។​

សាកលវិទ្យាល័យ​ចំនួន​៨​បានបង្ហាញ​ពី​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ដោយ​ខ្លួនឯង​រួចទៅហើយ​ហើយ​សាលា​វេជ្ជសាស្ត្រ St. Marianna បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខណៈពេលដែល​ខ្លួន​កំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​ក្រសួង ខ្លួន​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ​។​

គួរ​បញ្ជាក់ថា ក្រសួង​គ្រោង​នឹង​ចេញផ្សាយ​របាយការណ៍​ចុងក្រោយ​របស់ខ្លួន​ស្តីអំពី​ការស៊ើបអង្កេត​នៅ​ចុងឆ្នាំ​នេះ​៕ KYODO



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu