Ad Code

លោក ទេព រិទ្ធី​រិ​ទ្ធ អតីត ប្រធាន ក្រុមហ៊ុន​POH ប​ដិសេដ ​ថា ពុំបាន គេច​ចេញទៅ​ក្រៅប្រទេស នោះទេ



ភ្នំពេញ​៖ លោក ទេព រិទ្ធី​រិ​ទ្ធ អតីត ប្រធាន ក្រុមហ៊ុន​POH (Pacific Opportunities Holdings S.a.r.l) ដែល​កំពុង មានរឿង​ក្ដីក្ដាំ​​​គ្នា​នៅក្នុង​តុលាការ ជាមួយ ថៅកែ​ជនជាតិ​ជប៉ុន បានចេញ​មុខ​បដិសេធ​ ថា​មិនបាន​គេចខ្លួន ទៅ​ក្រៅប្រទេស ដូច​ការផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន នោះទេ​។​

​តាមរយៈ​តំណាង លោក ទេព រិទ្ធី​រិ​ទ្ធ បាន ប្រាប់​កាសែត​កម្ពុជា ថ្មី ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៦​មេសា​នេះ​ថា លោក ទេព រិទ្ធី​រិ​ទ្ធ អតីត ប្រធាន ក្រុមហ៊ុន​POH បច្ចុប្បន្ន​បាន​ស្នាក់នៅ​ក្នុងប្រទេស កម្ពុជា ជាធម្មតា ពុំ​មានការ​គេចខ្លួន ទៅ​ក្រៅប្រទេស ដូច​ការផ្សាយ​នោះឡើយ​។​

​តំណាង រូបនោះ​បន្តថា ចំណែក​ផ្នែក​ច្បាប់ ក្នុង​រឿងក្តី ដែល​ចោទប្រកាន់ នោះ តុលាការ កំពុង ចាត់ការ​រឿង​នោះ​ជិត​រួចរាល់​ហើយ គឺ​រង់​ចាំតែ រយៈពេល មួយ​ចេញ​សាលដីកា​ស្ថាពរ ខុស ត្រូវ តែប៉ុណ្ណោះ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu