Ad Code

រថយន្ត​បី​គ្រឿង​បុក​បន្ដកន្ទុយ​គ្នា​ កៀប​តៃកុង​ជាប់​ក្នុង​កាប៊ីន​ ជាមួយ​កូនស្រី​ម្នាក់​



​ភ្នំពេញ ៖ បុរស​ជា​តៃកុង​ឡាន ​រួម​នឹង​កូនស្រី​តូច​ម្នាក់ទៀត​ដែល​អង្គុយ​ក្នុង​កាប៊ីន​ជាមួយ​ឪពុក​ខ្លួន​ផ្នែក​ខាងក្រោយ បាន​រងរបួស​ទាំងពី​រ​នាក់ ដោយ​កូនស្រី​រងរបួស​ស្រាល ​និង​ឪពុក​រងរបួស​ធ្ងន់ ក្រោយពី​ត្រូវបាន​រថយន្ត​ធុន​ធំ​ដឹក​សសរ​គ្រឹះ​មួយគ្រឿង​ បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​រថយន្ត​ដឹកទំនិញ និង​បន្ដ​ទៅបុក​រថយន្ត​បែន​ដឹក​ដី​កំពុង​ចត​ស្ងៀម ផ្លោង​ក្រឡាប់​ចូល​ប្រឡាយ​ទឹកស្អុយ ចំណែក អ្នកបើកបរ​រថយន្ត​ដឹក​សសរ​គ្រឹះ​បង្កហេតុ ចុះ​រត់គេចខ្លួន​បាត់ស្រមោល។​

ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ មុខ​សាលា​កូរ៉េ ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនរងគ្រោះ របួស​ធ្ងន់ធ្ងរ កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត គ្រាន់តែ ស្គាល់ឈ្មោះ អៀង លី​ហួ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ចំណែក​កូនស្រី​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ រងរបួស​ស្រាល ត្រូវបាន​ខាង​ក្រុមហ៊ុន​ថៅ​កែ​ឡាន​នេះ ដឹកយក​ទៅផ្ទះ​បាត់។​

ភាគី​រថយន្ត​បែន​ដឹក​ដី ម៉ាក ហ៊ីណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-0213 អ្នកបើកបរ រត់​គេច​ខ្លួន​បាត់។ ភាគី​រថយន្ត​ដឹក​សសរ​គ្រឹះ ម៉ាក ហ៊ី​យ៉ាន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5967 អ្នកបើកបរ​គេចខ្លួនបាត់។ ភាគី​រថយន្ត​ដឹកទំនិញ ម៉ាក​នីសា​ន់ ពណ៌​បៃតង ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1763 អ្នកបើកបរ​ឈ្មោះ អៀង លី​ហួ។​

តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ ពណ៌​ខៀវ បើក​ឆ្លង​ពី​កើ​តទៅ​លិច បត់​ឆ្ពោះទៅ​ត្បូង​ផុត​ហើយ ស្រាប់តែ​រថយន្ត​ដឹក​សសរ​គ្រឹះ​បេតុង មួយ​គ្រឿង​ផ្សេងទៀត ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​លឿង បើក​ល្បឿន​លឿន​បោះពួយ ពី​ជើង​ទៅ​ត្បូង ជ្រុល​ទៅបុក​រុញ​រថយន្ត​ដឹកទំនិញ​ពីក្រោយ ហើយ​រថយន្ត​ដឹកទំនិញ ជ្រុល​ទៅបុក​រុញ រថយន្ត​បែន​ដឹក​ដី​ពីក្រោយ​បន្ដ​គ្នា បណ្តាល​ឲ្យ​ផ្លោង​រថយន្ត​ដឹក​ដី​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ។ រថយន្ត​ដឹក​សសរ​គ្រឹះ​និង​រថយន្ត​ដឹកទំនិញ អូស​ជាប់​គ្នា ចូលទៅ​បំណែក​ផ្លូវ​ម្ខាង ​ចូលមក​ចំណែក​ទឹកដី​ភូមិ​ភ្លូ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ វិញ បណ្តាល​ឲ្យ​កៀប​ជាប់​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ក្នុង​កាប៊ីន។​

ក្រោយ​កើតហេតុ ជនរងគ្រោះ​ម្នាក់​ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ចេញទៅ​អន្តរាគមន៍ យក​ជនរងគ្រោះ​ចេញពី​ក្នុង​កាប៊ីន ដើម្បី​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។ ចំណែក​រថយន្ត​ទាំង​៣​គ្រឿងក្នុង​ហេតុការណ៍​ខាងលើ ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ រួច​ស្ទូច​លើក​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការដ្ឋាន​ន​គេ​របាល ក្រុងភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu