Ad Code

លេចឮ​ថា ចរិយា ពេជ្រ​ មាន​បុរស​អាណិកជន​ខ្មែរ​អូស្ត្រាលី​ជួយ​ជ្រោមជ្រែង

ភ្នំពេញ ៖ ដំណឹង​លេចឮ​ល្ហៀងៗ​ចេញពី​ពួក​មាត់​ស៊ី​អំបិល​ប្រហុក​បាន​និយាយ​ថា តារា​សំដែង​កញ្ញា​ចរិយា ពេជ្រ​ កំពុង​តែ​មាន​បុរស​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​តាម​ចែចូវ ក៏ប៉ុន្តែ​គេ​មិនទាន់​ដឹង​ថា​ តើ​នាង​ព្រម​បើកភ្លើង​ខៀវ​ទទួលយក​សេចក្តី​ស្រឡាញ់​ពី​បុរស​នោះ ​ឬ​យ៉ាងណា​នៅឡើយ​ទេ​។ ដោយឡែក​បើ​តាម​ប្រភព​ពី​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​នាង​បង្ហើប​ថា តារា​សំដែង​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​តាមរយៈ​រឿង​ភាគ​«​ល្បង​ស្នេហ៍​ពិសោធ​ចិត្ត​»​ ដែល​បាន​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​កន្លង​មក​នេះ ​នាង​បាន​និង​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​អាណិកជន​អូស្ត្រាលី​នោះ​ជាង​១​ឆ្នាំ​មក​ហើយ​ ដោយ​គ្រាន់តែ​នាង​មិន​ហ៊ាន​បើកចំហ​តែប៉ុណ្ណោះ។

គេ​និយាយ​ទៀត​ថា បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​ ស្ថានភាព​សេដ្ឋកិច្ច​របស់​នាង​ហាក់​មាន​ភាព​ធូរធារ​យ៉ាង​ឆាប់រហ័ស ពោល​មាន​រថយន្ត​ទំនើប​Lexus 470 ជិះ ប្រើប្រាស់​របស់​សុទ្ធតែ​ល្អៗ មាន​ប្រា​ក់​ចាយ​ពេញៗ​ដៃ ហើយ​មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​បាន​បើក​សម្អាងការ​នៅ​ម្តុំ​រោងកុន​លុ​ច្ស​ ដែល​បាន​ដាក់​ឈ្មោះថា​«​សម្អាងការ​ ចរិយា​ ពេជ្រ​» ​ដែល​ធ្វើ​ឲ្យ​អ្នក​ក្នុង​រង្វង់​សិល្បៈ​នាំគ្នា​ឆ្ងល់​ថា ​តើ​ ចរិយា ពេជ្រ​ នាង​បាន​ប្រាក់​មក​ពីណា​រាប់​ម៉ឺន​ដុល្លារ​ ដើម្បី​បើកមុខ​ជំនួញ​ និង​ទិញ​ឡាន​ជិះ​នោះ ហើយ​ប្រសិន​បើ​រំពឹង​ទៅលើ​កម្រៃ​ដែល​បាន​ពី​អាជីព​សិល្បៈ​វិញ ​គឺ​នាង​មិន​អាច​ធ្វើ​មាន​ ធ្វើ​បាន​យ៉ាង​លឿន​ដូច្នេះ​ទេ។

អ្នក​សិល្បៈ​ម្នាក់​ដែល​ជា​ក្រុម​សំដែង​នៅ My TV បាន​ឲ្យ​ដឹង​ថា ភាព​ហ៊ឺហា​ដែល​ ចរិយា​ ពេជ្រ​កំពុងតែ​បង្អួត​ភ្នែក​មហាជន​នេះ ​គឺ​ដោយសារ​តែ​មាន​បុរស​អាណិកជន​ខ្មែរ​រស់នៅ​អូស្ត្រាលី​ មាន​វ័យ​ជិត​៤០​ឆ្នាំ​ ដែល​ជា​អ្នកជំនួញ​ឆ្លង​ទ្វីប​ មានទ្រព្យ​ស្ដុកស្ដម្ភ ​និង​មាន​ក្រុមហ៊ុន​ដាក់​ទុន​នៅ​ប្រទេស​កម្ពុជា​ដែរ​នោះ​ ជួយ​ទំនុកបម្រុង​នាង ដូច្នេះ​ហើយ​ទើប​កញ្ញាឯក​ប្រ៊ី​ស​ស្តុក​ជ័យ​លាភី​លេខ​២ ​ឆ្នាំ​២០១១​រូប​នេះ​ ក្លាយ​ជា​អ្នកមាន​ដោយ​មិនបាច់​ខំប្រឹង។

គេ​បញ្ជាក់​ទៀត​ថា ថ្មីៗ​នេះ ​គេ​បាន​ឃើញ​តារា​សំដែង​កញ្ញា​ ចរិយា ពេជ្រ​ បណ្ដើរ​បុរស​ម្នាក់​ក្នុង​សភាព​ស្និទ្ធស្នាល​មកដល់​ស្ថានីយ​ទូរទស្សន៍ My TV ថែម​ទៀត​ផង​ ដែល​គេ​នាំគ្នា​សន្និដ្ឋាន​ថា បុរស​នោះ​ពិតជា​គូស្នេហ៍​ឆ្លង​ទ្វីប​របស់​នាង។ «​កម្ពុ​ជាថ្មី​»​ មិន​មាន​លេខ​ទូរស័ព្ទ​តារា​សំដែង​កញ្ញា​ចរិយា ពេជ្រ​ ដើម្បី​ខ​ល​សួរនាំ​ទាក់ទង​នឹង​ការ​និយាយ​លើកឡើង​ពី​ពួក​មាត់ចាបមាត់ព្រាប​ខាង​លើ​នេះ​បាន​ទេ៕​



លេចឮ​ថា ចរិយា ពេជ្រ​ មាន​បុរស​អាណិកជន​ខ្មែរ​អូស្ត្រាលី​ជួយ​ជ្រោមជ្រែង

Post a Comment

0 Comments

Close Menu