Ad Code

នាងក្រមុំ​ លែង​ស្តាយ​ជីវិត ​សម្រេច​ចិត្ត ចង.ក​ នៅផ្ទះ​របស់ខ្លួន​



កំពង់ចាម ៖ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​ កាល​ពីថ្ងៃ​ទី១៣ ខែ​ធ្នូ​ ឆ្នាំ២០១៨ វេលា​ម៉ោង១១​និង៣០​នាទី​ក្នុង​ភូមិ​ទី​៨​ សង្កាត់​កំពង់ចាម ​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ដោយសារ​ស្រី​ក្រមុំ​ម្នាក់​ បាន​ធ្វើ​អត្តឃាត​នៅលើផ្ទះ​របស់ខ្លួន​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ​ឈ្មោះ វ៉ាន់ សុធី​តា ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ ភូមិ/​ឃុំ​កើតហេតុ​។​

ឪពុក​ជនរងគ្រោះ​ថា​ ករណី​ធ្វើ​អត្តឃាត​(​ចង.ក​) ​សម្លាប់​ខ្លួន​នៅ​ចំណុច​ភូមិ​ទី៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម ដោយសារ​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​យូរ​ឆ្នាំ​មកហើយ និង​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​នៃ​ប្រទេស​ថៃ​ តែ​ជំងឺ​នេះ​មិន​ជា​ ទើប​ជនរងគ្រោះ សម្រេច​ចិត្ត​ចង.ក ធ្វើ​អត្តឃាត នៅលើផ្ទះ​របស់​ខ្លួន​តែម្តង។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ កម្លាំង​សមត្ថកិច្ច ជំនាញ​ក្រុង​កំពង់ចាម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ​ និង​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សព រួម​មាន ៖ មេភូមិ​-​ចៅសង្កាត់ កម្លាំង​ប៉ុស្តិ៍​ និង​ជំនាញ​ក្រុង ជំនាញ​បច្ចេកទេស​ខេត្ត និង​គ្រូពេទ្យ​។​

គណៈកម្មាធិការ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​លើ​សាកសព​ឃើញថា ​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​ចង.ក​ ដោយ​ខ្លួន​ឯង មូលហេតុ​មាន​ជំងឺ​ប្រចាំកាយ​មែន​។​

ក្រោយពី​បាន​ពិនិត្យ​សាកសព​រួចហើយ ​គណៈកម្មការ​ត្រួតពិនិត្យ​សព​រួច បានប្រគល់​សាកសព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​ នៃ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu