កណ្តាល ៖ កម្លាំងអាវុធហត្ថខេត្តកណ្តាល និងស្រុកខ្សាច់កណ្តាល សហការជាមួយរដ្ឋបាលព្រៃឈើ នាយផ្នែករដ្ឋបាលកណ្តាល បានធ្វើការបង្ក្រាបក្រុមឡានដឹកឈើប្រណិតខុសច្បាប់បានចំនួន៥គ្រឿង ដែលដឹកចេញពីខេត្តមណ្ឌលគីរី បានបើករត់គេច និងបុកបារ៉ាស់សមត្ថកិច្ច នៅខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង តែត្រូវជាប់អន្ទាក់របស់ អាវុធហត្ថ ខេត្តកណ្តាល នៅចំណុចផ្លូវជាតិលេខ8A ភូមិអន្លុង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល។
ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់នេះ ធ្វើឡើងពីម៉ោង ១៧និង៣០នាទី ដល់ម៉ោង២១និង៤៥នាទីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥ ដោយឃាត់បានរថយន្តដឹកឈើប្រណិតចំនួន៥គ្រឿង តៃកុង៥នាក់ រួមនឹងឈើប្រណិត ៣,០១២ ម៉ែត្រគីប។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំង៥គ្រឿង ដែលសមត្ថកិច្ចបានឃាត់ ទី១មានម៉ាក សាំយ៉ុង ពណ៌ស្លែរ ពាក់ស្លាកលេខ ភព02U-9543 ផ្ទុកឈើលេខ១ (ប្រភេទសក្រម) ចំនួន ១,៥៤០ ម៉ែត្រគូប បើកបរដោយឈ្មោះ ឈ្មោះ រិន រ៉ូ ប្រុស ៣៩ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅ ភូមិឫស្សីទ្វារ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ទី២ រថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែរ ពាក់ស្លាកលេខ ភព2AE-8531 ផ្ទុកឈើបេង ០,៣៣១ ម៉ែត្រគីប បើកបរដោយឈ្មោះ ម៉ៅ ឡូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរប រត់តាក់ស៊ី រស់នៅភូមិលក ឃុំឫស្សីស្រុក ស្រុកកំពង់ត្រឡាច (កំពត) ។ ទី៣ រថយន្តម៉ាក សាំយ៉ុង ពាកស្លាកលេខ ស ភព 2U-4116 ដឹកឈើប្រភេទបេងចំនួន ០,៥១៨ ម៉ែត្រគូប។ ទី៤ រថយន្តម៉ាក សាំយ៉ុង ពាក់ស្លាកលេខ ស ភព2T-6311 ដឹកឈើប្រភេទបេង ៨ដុំ ស្មើ ០,៣៤៥ ម៉ែត្រគូប បើកបរដោយឈ្មោះ ហៅ ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ស្ទឹងពេញ ឃុំ ជីគរ ស្រុក ត្បូងឃ្មុំ (ត្បូងឃ្មុំ)និងទី៥ រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ2T-9810 ដឹកឈើបេង ៣៥សន្លឹកស្មើនឹង ០,២៧៨ ម៉ែត្រគូប។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវជំនាញមន្ទីរយុត្តិធម៌ អាវុធហត្ថ ខេត្តកណ្តាល និង ស្រុកខ្សាច់កណ្តាល កំពុងបន្តនីតិវិធី ដើម្បីប្រគល់ជូនជំនាញមេព្រៃចាត់ការបន្ត៕
រថយន្តដឹកឈើប្រណិត៥គ្រឿងត្រូវសមត្ថកិច្ចកងរាជអាវុធដេញចាប់
0 Comments