Ad Code

ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ផ្ទះសំណាក់​មិន​ដឹង​មូល​ហេតុ

បាត់ដំបង ៖ នៅ​ក្នុងផ្ទះ​សំណាក់​មួយ​ដែល​មាន​យីហោ “ពន្លឺ​ពេជ្រ” ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ខេត្ត​បាត់ដំបង មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​ម្ចាស់​ផ្ទះសំណាក់ ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅក្នុង​បន្ទប់​ដោយ​គាត់​បាន​អះអាង​ថា បុរស​នេះ​បាន​នាំ​នារី​ម្នាក់ មាន​ជួល​បន្ទប់​ស្នាក់នៅ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ លុះដល់​ម៉ោង​១១​ថ្ងៃត្រង់​នារី​ក៏បាន​ចេញ​មុន​ទៅ​បាត់។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់នឹង​ម៉ោង៧និង៣០នាទីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ ដោយមាន​ការសង្ស័យ​ទើប​ម្ចាស់ផ្ទះ​សំណាក់ គោះទ្វារ​បន្ទប់​តែ​មិន​មាន​ចម្លើយ ក៏​សម្រេចចិត្ត​បើក​បន្ទប់​មើល ឃើញ​បុរស​នេះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ។


តាម​ការ​អះអាង​ពី​ប្រភព​មួយចំនួន​ថា បុរស​នេះ​មានឈ្មោះ ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ជា​កូន​ម្ចាស់​ហាង​ស៊ុប​មួយកន្លែង ហើយ​ជា​អតីត​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ដោយ​បច្ចុប្បន្ន​ទាំង​សមត្ថកិច្ច​ទាំង​កងរាជអាវុធហត្ថ ទាំង​លោក​ព្រះរាជអាជ្ញា និង​មន្ទីរ​សុខាភិបាល កំពុង​ដាក់​កម្លាំង​ដើម្បី​ធ្វើ​កោសល្យវិច័យ៕



ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ផ្ទះសំណាក់​មិន​ដឹង​មូល​ហេតុ

Post a Comment

0 Comments

Close Menu